Matt Stone អាយុ ៣៧ឆ្នាំ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ មានមនុស្សប្រហែល ១០នាក់ ចូលមក
ទាក់ទងគាត់តាមរយៈ Facebook ដើម្បីសុំទឹកកាមដោយមិនគិតថ្លៃ។
បុរសអ្នកផ្ដល់អំណោយជាមេជីវិត បានអះអាងថា ខ្លួនអាចជាឪពុករបស់ក្មេងចំនួន ១០០នាក់ក្នុង
អំឡុង៤ឆ្នាំកន្លងមក ដោយសារបានផ្ដល់មេជីវិតដោយមិនគិតថ្លៃ នៅលើ Facebook។
Matt Stone អាយុ ៣៧ឆ្នាំ រស់នៅក្នុងតំបន់ Raleigh នៃរដ្ឋ Carolina ខាងជើងនៃសហរដ្ឋអាមេរិក
ឱ្យដឹងថា ក្នុងមួយថ្ងៃ មានមនុស្សប្រហែល ១០នាក់ទាក់ទងគាត់តាមរយៈបណ្ដាញសង្គម ដើម្បីសុំ
ទឹកកាម។
លើកដំបូងដែល Matt Stone បានផ្ដល់ទឹកកាម គឺកាលពី១០ឆ្នាំមុន នៅឯធនាគារមេជិវិតមួយ
ដែលកាលណោះ គាត់ធ្វើការនៅទីនេះ។ ប៉ុន្តែ កាលពី៤ឆ្នាំមុន Matt Stone បានចាប់ផ្ដើមបង្កើត
ទំព័រ Facebook មួយមានឈ្មោះថា Matt Stone ជាកន្លែងដែលគាត់ផ្ដល់មេជិវិតដល់បណ្ដាគូស្វាមី
ភរិយា និងអ្នកដែលចង់មានកូន។
ប៉ុន្តែ Matt Stone មិនចេះតែផ្ដល់ឱ្យនោះទេ។ មុនពេលផ្ដល់ទឹកកាម Matt Stone នឹងពិនិត្យទៅ
លើស្ថានភាពគ្រួសាររបស់អ្នកមកសុំ ដើម្បីធានាឱ្យបានថា កូនដែលកើតមកនឹងរស់នៅដោយ
មានសុភមង្គល់។
Matt Stone អះអាងថា មានពេលខ្លះ គាត់បានជួយដល់មនុស្ស៨នាក់/សប្ដាហ៍ ហើយបច្ចុប្បន្ន
មានស្ដ្រីចំនួន ២០នាក់ កំពុងមានផ្ទៃពោះដោយសារទឹកកាមរបស់ Matt Stone។ មកដល់ពេល
នេះ Matt Stone ដឹងថា ខ្លួនមានកូនយ៉ាងតិចចំនួន ៧០នាក់ ប៉ុន្តែ គាត់ជឿថា ចំនួននេះ អាច
ឡើងដល់ ១០០នាក់ ព្រោះថា អ្នកខ្លះមិនបានរាយការណ៍ប្រាប់គាត់ថា បានបង្កកំណើតដោយ
ជោគជ័យ ឬអត់។
Matt Stone ដែលកំពុងធ្វើការក្នុងវិស័យបច្ចេកវិទ្យា ឱ្យដឹងថា “ការផ្ដល់មេជីវិតរបស់ខ្ញុំ គឺធ្វើឡើង
ដោយមិនគិតថ្លៃ។ ខ្ញុំកំពុងរកវិធីជួយដល់អ្នករាល់គ្នា ហើយមិនបានយកប្រាក់ពីអ្នកណាទាំងអស់”។
Matt Stone ថ្លែងថា អតិថិជនរបស់ខ្លួនត្រូវបានចែកជាបីក្រុម ៖ ៩០% គឺជាគូដែលស្រឡាញ់ភេទ
ដូចគ្នា ៥% គឺជាគូដែលគ្មានសមត្ថភាពមានកូន ហើយ ៥% គឺជាអ្នកម្ដាយដែលគ្មានប្ដី។
Matt Stone បច្ចុប្បន្នគឺជាឪពុកម្នាក់ដែលគ្មានប្រពន្ធរបស់កូនពីរនាក់។ គាត់សង្ឃឹមថា នឹងមានកូន
ផ្ទាល់ខ្លួនជាច្រើននាក់ក្នុងពេលអនាគត។ Matt Stone ឱ្យដឹងថា ខ្លួននឹងឈប់ផ្ដល់មេជីវិតនៅពេល
មានអាយុច្រើន ៖ “ខ្ញុំនឹងបន្តផ្ដល់មេជីវិត នៅពេលមានអាយុ ៤៥ឆ្នាំ”។
ប្រែសម្រួល ៖ តារា
ប្រភព ៖ news