CamNews

សុខភាព 

រកឃើញថ្នាំចម្រើន​អាយុ ជួយឱ្យ​មនុស្ស​ រស់​បាន​យូរ​អង្វែង

ថ្មីៗនេះ ក្រុមអ្នកសិក្សាស្រាវជ្រាវមួយក្រុម បានជួយឱ្យមានការរកឃើញ ប្រូតេអ៊ីន មួយប្រភេទ
ជួយកាត់បន្ថយការវិវឌ្ឍទៅរកភាពចាស់ ហើយអាចនាំឱ្យមនុស្ស រស់បានយូរអង្វែង ជាងធម្មតា។

ក្រុមអ្នកស្រាវជ្រាវអាមេរិក បានរកឃើញប្រូតេអ៊ីនមួយប្រភេទ ដែលត្រូវបានគេហៅថា SIRT1។
របាយការណ៍ឱ្យដឹងថា ប្រភេទប្រូតេអ៊ីននេះ ជួយអូសបន្លាយអាយុកាល កែលំអសុខភាព កាត់
បន្ថយកូលេស្ទេរ៉ូល ព្រមទាំងអាចជៀសវាងជម្ងឺទឹកនោមផ្អែមផងដែរ។


ការពិសោធ ដែលត្រូវបានធ្វើឡើង ដោយបណ្ដិត Rafael de Cabo នៃផ្នែកចាស់ជរា របស់មន្ទីរ
ពេទ្យជាតិ បានពិសោធនូវប្រសិទ្ធិភាពរបស់ម៉ូលេគុលតូចមួយ សម្រាប់ដំណើរការ SIRT1 ដែល
ហៅថា SIRT1720 ទៅលើសុខភាព និងអាយុរបស់បណ្ដាកូនកណ្ដុរ ក្នុងបន្ទប់ពិសោធ។

បណ្ឌិត Cabo ថ្លែងថា ៖ “យើងខ្ញុំបានឃើញថា SIRT1 បានធ្វើឱ្យកណ្ដុរទាំងនោះ មានអាយុច្រើន
ជាងមុន និងកែលំអសុខភាពរបស់វា នៅពេលវាមានរបបអាហារទៅតាមស្ដង់ដា”។

ដោយសារតែ SIRT1 អាយុមធ្យមរបស់កណ្ដុរ អាចកើនឡើងដល់ ៨,៨%។ ប្រភេទប្រូតេអ៊ីននេះ
បានកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ កែលំអមុខងារនៃបណ្ដាសាច់ដុំ។

មិនត្រឹមតែប៉ុណ្ណោះ SRT1720 ក៏ជួយកាត់បន្ថយកម្រិតកូលេស្ដេរ៉ូលទាំងស្រុង និងកម្រិតកូលេ
ស្ដេរ៉ូលLDL ការពារជម្ងឺបេះដូង។ វាក៏កែលំអកម្រិតនៃភាពងាយស្រួលក្នុងការស្រូបយក insulin
ដែលជួយទប់ស្កាត់ជម្ងឺទឹកនោមផ្អែម។

ក្រុមអ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ទន្ទឹមនឹង SIRT1 ក៏នៅមាន SIRT2 ដែលមានមុខងារសំខាន់ ក្នុងការ
បំលែងជីវជាតិ។ ពួកវាចូលរួមក្នុងការព្យាបាល  DNA និងធ្វើឱ្យមានតុល្យភាពហ្សែន ដើម្បីជួយទប់
ស្កាត់ជម្ងឺទឹកនោមផ្អែម ជម្ងឺបេះដូង និងមហារីក។

បើទោះការពិសោធនេះ កំពុងអនុវត្តទៅលើកណ្ដុរ ប៉ុន្ដែវាក៏នឹងត្រូវបានគេពិសោធនៅលើមនុស្ស
ក្នុងពេលឆាប់ៗខាងមុខ៕



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH/Sciencedirect