CamNews

តារា 

Pope បង្ហាញអារម្មណ៍ឯកោ ដើម្បីប្រកាសស្វែងរកមិត្តស្រី?

ថៃ ៖ លោក Pope thanawat​ បានធ្វើការចម្លងពាក្យពេជន៍ ដែលជាប្រយោគស្នេហាខ្លះៗពីអិនធិណើតហើយយកមកបង្ហោះនៅលើគណនីអុិនស្រា្តក្រាមរបស់ខ្លួន ដូច្នេះហើយទើបធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន យល់ច្រឡំថា សម្តែងរូបនេះ កំពុងតែទទួលអារម្មណ៍ឯកោ ខណៈគ្មានមិត្តស្រីម្នាក់នឹងគេ ។ 

តួប្រុសក្នុងរឿង "ស្នេហ៍ជ្រែកវណ្ណៈ" រូបនេះ បានរៀបរ៉ាប់ថា "ខ្ញុំមិនត្រូវការមនុស្សសំខាន់ម្នាក់មកអោបក្នុងរដូវកាលនេះទេ ប៉ុន្តែខ្ញុំពិតជាត្រូវការមនុស្សម្នាក់ ដែលខ្ញុំអាចអោបគ្រប់ពេល" ។ 

ព្រោះតែចំនងជើងនេះហើយ ទើបធ្វើឲ្យ Fans គិតថា លោក Pope thanawat​ កំពុងតែទទួលអារម្មណ៍ឯកោ ។ ប៉ុន្តែតារាសម្តែងកើតឆ្នាំ ១៩៨២ រូបនេះបានតបថា "វាគឺគ្រាន់តែជាប្រយោគបែបកំប្លែងៗ ហើយគាត់មិនបានគិតអ្វីនោះទេ។ ជាការពិត គាត់បានចម្លងប្រយោគនេះពីអិនធើណិតនោះទេ។ Pope បន្ថែមទៀតថា គាត់មិនមានអារម្មណ៍ឯកោអ្វីនោះទេ ប៉ុន្តែគាត់នៅតែចង់បានមិត្តស្រីម្នាក់នឹងគេពិតមែន"៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daradaily


Tags: Pope thanawat