CamNews

តារា 

ថាម៉េច? អ្នកមេម៉ាយសាច់ក្រអូប នាង Woonsen កំពុងតែមានស្នេហាជាមួយកំលោះវ័យក្មេង?

ថៃ ៖ ថ្មីៗនេះ កំលោះសង្ហា លោក Lee Thanat បានបង្ហោះរូបថតមួយសន្លឹកជាមួយនិង  អ្នកមេម៉ាយសាច់ក្រអូប នាង Woonsen Virithipa Pakdeeprasong នៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ហើយមានអ្នកនិយមលេងអិនធឺណិតជាច្រើន ចង់ដឹងចង់លឺថា ពួកគេទាំងពីរកំពុងតែទាក់ទងគ្នាជាលក្ខណៈស្នេហា ឬយ៉ាងណា ។ 

ទោះបីជាយ៉ាងណាក៏ដោយ តារាថៃរូបនេះ និយាយថា រវាងទំនាក់ទំនងរបស់លោក ជាមួយនិង Woonsen Virithipa Pakdeeprasong គឺគ្រាន់តែបងប្អូននឹងគ្នាប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ ។ 

លោក Lee Thanat បន្ថែមទៀតថា គាត់បានផ្ញើរទៅសុំទោស នាង Woonsen បន្ទាប់ពីបានឃើញព័ត៌មានមួយនេះ ដែលធ្វើឲ្យគេយល់ច្រឡំថា គាត់កំពុងតែលួចទាក់ទងជាមួយប្រុសក្មេង ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Lee Thanat Woonsen Virithipa Pakdeeprasong