CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថ្ងៃពុធទី១២ខែធ្នូឆ្នាំ២០១២

ជូត
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ ល្អប្រសើររកស៊ីកាក់កប។
-ការធ្វើដំណើរ៖ សុខសប្បាយមិនមានបញ្ហានោះទេ។
-ស្នេហា៖ គូស្នេហាថ្ងៃនេះសុខសប្បាយ មិនមានបញ្ហានោះទេ។
ឆ្លូវ
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ អាចមានបញ្ហាបន្តិចបន្តួច គួរណាយកចិត្តទុកដាក់បន្ថែម។
-ការធ្វើដំណើរ៖ មិនមានបញ្ហានោះទេ។
-ស្នេហា៖ ស្នេហាថ្ងៃនេះមិនមានបញ្ហានោះទេ។
ខាល
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ ល្អប្រសើរ មិនមានបញ្ហានោះទេ អាចរកក្រៅបានទៀតផង។
-ការធ្វើដំណើរ៖ សុខសប្បាយមិនមានបញ្ហានោះទេ។
-ស្នេហា៖ គូស្នេហ៍ថ្ងៃនេះ មិនមានបញ្ហានោះទេ ស្នេហាល្អូល្អើន។
ថោះ
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ មិនកាក់កបអាចមានបញ្ហាច្រើន។
-ការធ្វើដំណើរ៖ អាចមានបញ្ហាជាយថាហេតុ គួរណាយកចិត្តទុកដាក់។
-ស្នេហា៖ ស្នេហាថ្ងៃនេះមិនសមប្រកបនោះទេ។
រោង
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ អាចមានបញ្ហាច្រើន គួរណាប្រុងប្រយ័ត្ន។
-ការធ្វើដំណើរ៖ គួរណាប្រុងប្រយ័ត្ន។
-ស្នេហា៖ គូស្នេហាថ្ងៃនេះអាចមានបញ្ហាឈ្លោះគ្នាច្រើន។
ម្សាញ់
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ ធម្មតាមិនមានបញ្ហា ប៉ុន្តែគួរណាយកចិត្តទុកដាក់ខ្លះផង។
-ការធ្វើដំណើរ៖ ចេញទៅណាមកណា ប្រយ័ត្នខ្លួនផង គ្រោះថ្នាក់មើលមិនឃើញ។
-ស្នេហា៖ ថ្ងៃនេះស្នេហាមិនមានបញ្ហានោះទេ ហើយគួរណាយកចិត្តស្រស់ស្រីផង។
មមី
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ ល្អប្រសើរ មិនមានបញ្ហាអ្វីនោះទេ មានតែលាភផលហូរចូល។
-ការធ្វើដំណើរ៖ សុខសប្បាយ មិនមានបញ្ហា អាចជួបលាភតាមផ្លូវ។
-ស្នេហា៖ គូស្នេហស្រលាញ់គ្នា ចេះយល់ចិត្តគ្នា ផ្អែមល្ហែមដូចទឹកឃ្មុំ។
មមែ
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ មិនល្អប្រសើរ អាចមានបញ្ហា ដូចនេះគួរណាប្រយ័ត្នមុនសម្រេចចិត្ត។
-ការធ្ចើដំណើរ៖ ចេញទៅណាមកណាថ្ងៃនេះប្រយ័ត្ន ហើយគួរមានមនុស្សទៅជាមួយ។
-ស្នេហា៖ កុំស្រដីច្រើនអី ប្រយ័ត្នឈ្លោះគ្នា។
វក
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ រកស៊ីមិនសូវជាកាក់កបសោះ ចាប់របូតៗ កុំប្រថុយច្រើនអីប្រសើរជាង។
-ការធ្វើដំណើរ៖ មិនល្អ កុំចេញដើរផ្លូវឆ្ងាយ។
-ស្នេហា៖ ថ្ងៃនេះគួរណា ចេះអត់ធ្មត់អោយបានច្រើន។
រកា
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ មិនមានបញ្ហាធំដុំនោះទេ មានតែលាភផលចូលមិនដាច់។
-ការធ្វើដំណើរ៖ ចេញដំណើរផ្លូវជិតផ្លូវឆ្ងាយ ជួបតែសុខនិងសប្បាយ។
-ស្នេហា៖ ល្អូកល្អើន ផ្អែមដូចទឹកឃ្មុំ។
ចរ
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ អាចមានបញ្ហាបន្តិចបន្ទួចតែមិនធ្ងន់ធ្ងរនោះទេគួរយកចិត្តទុកដាក់បន្ថែម។
-ការធ្ចើដំណើរ៖ សុខសប្បាយជាធម្មតា តែគួរណាកុំចេញដើរយប់។
-ស្នេហា៖ ថ្ងៃនេះស្នេហាមើលទៅ ខាងស្រីដូចជាឆេវឆាវបន្តិច គួរណាចេះយល់ចិត្តគ្នា។ 
កុរ
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ អាចមានបញ្ហាបន្តិចបន្ទួច តែកុំអស់សង្ឃឺមត្រូវខិតខំបន្ថែម។
-ការធ្វើដំណើរ៖ ថ្ងៃនេះចេញដំណើរទៅណាមកណាមិនមានបញ្ហានោះទេ។
-ស្នេហា៖ ស្នេហាសមប្រកបដូចធម្មតា តែបើចង់អោយផ្អែមល្ហែមគួរណាចេះយល់ចិត្ត។