ថ្មីៗនេះ ក្រុមអ្នករចនាម៉ូតជនជាតិជប៉ុន បានច្នៃប្រឌិតចេញនូវប្រភេទអាវទ្រនាប់ដែល
មានតែមួយសំរាប់មនុស្សស្រី។
អាវទ្រនាប់នេះ ត្រូវបានបំពាក់ដោយថង់មួយដែលផ្ទុកធាតុត្រជាក់ពិសេសម៉្យាង។ ធាតុរាវនៅក្នុង
អាវទ្រនាប់នេះបានជួយឲអ្នកពាក់ទទួលបានអារម្មណ៏ត្រជាក់ និងស្រួលខ្លួន។
អាវទ្រនាប់ធ្វើអោយត្រជាក់ សុដន់
អាវនេះបានរចនាឡើងដូចទៅនឹងអាវទ្រនាប់ធម្មតា ផ្នែកខាងមុខអាវមានរូបអាងហែលទឹកជាមួយ
នឹងហ្វូងត្រីដែលផ្តល់នូវអារម្មណ៏ត្រជាក់។ ពួកគេរចនាម៉ូតអាវនេះដើម្បីជួយសំរួលបងប្អូនស្ត្រីមាន
អារម្មណ៏ស្រួលជាងមុននៅពេលមានអាកាសធាតុក្តៅស្អុះនៅប្រទេសជប៉ុន។
តើមានមិត្តនារីណាចង់សាកល្បងអាវនេះទេ?
ដោយ៖ nano
ប្រភព៖ k14