CamNews

ភាពយន្ត 

រឿង​ Glass ជារឿងបែបវីរបុរសដែលអ្នកមិនធ្លាប់បានទស្សនាកាលពីមុន

កំសាន្ត ៖ រឿង Glass ដែលអ្នកទស្សនាមួយចំនួនបានស្គាល់ថាជាវគ្គបន្តរបស់រឿង Unbreakable ចេញកាលពីឆ្នាំ 2000 និង Split ដែលបានចេញកាលពីឆ្នាំ​​ 2016 ។​ រឿង Glass នេះផ្ទាល់បានចូលរួមសម្តែងដោយតួអង្គធំ 3 នាក់ លោក James McAvoy ដែលដើរតួជា Kevin Wendell Crumb ដែលមានរហ័ស្សនាមថា The Horde ឬ The Collective។ ចាប់ផ្តើមជាមួយអត្តចរិកចំនួន 23 ខុសៗគ្នា នៅចុងបញ្ចប់នៃខ្សែភាពយន្ត "Split" គាត់ទទួលបានអត្តចរិកទី 24 ដែលគ្រោះថ្នាក់ជាងគេបំផុតគឺ The Beast។

ចំណែកអ្នកលោកលោក Bruce Willis ត្រឡប់មកវិញជា David Dunn ដែលមានរហ័ស្សនាមថា The Overseer។ ក្រោមរូបរាងកាយធម្មតារបស់គាត់ គឺជាវីរបុរសដែលមានឆ្អឹងដែកស្បែកស្ពាន់ និងកម្លាំងមហាខ្លាំងក្លាហើយគាត់អាចមើលឃើញសកម្មភាពល្មើសច្បាប់របស់មនុស្សដោយគ្រាន់តែប៉ះខ្លួនរបស់ពួកគេ និងចុងក្រោយគឺលោក Samuel L. Jackson ដើរតួជា Elijah Price ដែលមានរហ័ស្សនាមថា Mr. Glass ឬ The Mastermind ដែលជាឃាតករសម្លាប់មនុស្សកំពុងជាប់ក្នុងពន្ធធនាគារដែលមានឆ្អឹងស្រួយងាយបាក់ដូចកែវ។


រឿង Glass កំពុងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយ។​ អាចទៅទស្សនាបាននៅថ្ងៃនេះដើម្បីដឹងថាតើវីរបុរសទាំង 3 នាក់នេះខុសពីវីរបុរសដែលអ្នកធ្លាប់ឃើញយ៉ាងណាខ្លះ?

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article