យល់ដឹង ៖ លោក James Faucette និងក្រុមការងាររបស់គាត់ ដែលធ្វើការក្នុងក្រុមហ៊ុនហិរញ្ញវត្ថុ Morgan Stanley បានផ្ញើសារទៅកាន់អតិថិជនថា តម្លៃនៃ bitcoin អាចធ្លាក់ដល់សូន្យ។
មកដល់ពេលនេះ Bitcoin នៅតែបន្តធ្លាក់ចុះ ហេតុនេះហើយបានជាលោក James Faucette បាននិយាយថា វាពិបាកក្នុងការកំណត់តម្លៃ រូបិយវត្ថុឌីជីថល cryptocurrency។ វាពុំមែនជារូបិយវត្ថុពិតប្រាកដ។ វាពុំដូចមាស ហើយវាមានការលំបាកក្នុងការកំណត់តម្លៃ។
«ប្រសិនបើគ្មាននរណាម្នាក់ទទួលការទូទាត់សាច់ប្រាក់តែបែបបច្ចេកវិទ្យា នោះតម្លៃវានឹងស្មើរសូន្យ» នេះបើតាមការបកស្រាយរបស់លោក James Faucette។
ជាការពិតណាស់ ទោះបីជា bitcoin មិនអាចប្រើសម្រាប់ទិញរបស់របរបានច្រើនក៏ដោយ (ពុំទាន់មានហាងជាច្រើនទទួលការទូទាត់ជា bitcoin ឡើយ) ក៏វានៅតែមានតម្លៃខ្ពស់ ហើយមានមនុស្សជាច្រើនកំពុងជួញដូរ cryptocurrency ៕
ប្រភព៖ Business Insider