CamNews

តារា 

ហេតុតែជាបុរសសង្ហា សូម្បីតែស្រមោលរបស់ Nadech ក៏ត្រូវមហាជននិយាយថា....

ថៃ ៖ នៅថ្ងៃទី ១៩ ខែធ្នូ ២០១៧ នេះ Mae Keaw ដែលជាម្តាយចុងរបស់ Nadech Kugimiya បានធ្វើការបង្ហោះរូបថតរបស់កំពូលតារាល្បីប្រចាំស្រុកថៃរូបនេះ ដោយពាក់អាវពណ៍ ជាមួយនិងខោពណ៍ជើងវែង ពណ៍ ខ្មៅ ។ 

រូបថតមួយសន្លឹកនេះត្រូវបានគេដឹងថា ថតនៅក្នុងការជួបជុំជាមួយនឹងអ្នកគាំទ្រ ដែលប្រារព្ធធ្វើឡើងកាលពីពេលថ្មីៗនេះ ។ ហើយនៅក្នុងរូបថតនោះ ត្រូវបានអ្នកគាំទ្រជាច្រើនបញ្ចេញមតិស្ទើរតែដូចៗគ្នាថា រូបរាងរបស់ តារាសម្តែងវ័យ ២៦ ឆ្នាំរូបនេះ មិនត្រឹមតែសង្ហា សូម្បីតែសម្រោលក៏មើលទៅមិនអន់ដែរ ។ 

ចុះអ្នកវិញ យល់យ៉ាងណាដែរ ចំពោះរូបថតរបស់ Nadech Kugimiya ?  

 



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Nadech Kugimiya Yaya Urassaya