ភ្នំពេញ ៖ តារាសម្តែងសិចសុីល្បីដល់ក្រៅប្រទេស ដេននី ខ្វាន់ បានចេញមុខការពារ កំពូលតារាចម្រៀងជើងចាស់ ទើបផ្លាស់ទ្រនំចូលផលិតរស្មីហង្ស មាស គឺ លោក ខេមរៈ សិរីមន្ត អំពីបញ្ហាម៉ូដសក់ថ្មី ។
ស្របពេលដែលចេញ MV ក្នុងបទ "អស់សិទ្ធថែ តែនៅតែបារម្ភ" លោក ខេមរៈ សិរីមន្ត រងការរិះគន់ថា ចម្លងម៉ូដសក់ពី តារាចម្រៀងបរទេស លោក Justin Bieber ស្រាប់តែ ដេននី ខ្វាន់ ចេញមុខតបនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ហេតុអីត្រូវជេរគាត់??? គាត់ខុសអី??? នេះគ្រាន់តែជាStyle របស់គាត់សោះក៏ទើសដែរ. គាត់ជាតារាចឹងហើយវាមិនមានអីប្លែកទេ ធម្មតា តារាគេមិនសូវលេងStyle ដដែលៗនោះទេ ស្អប់ម្ល៉េះអាអ្នកតែស្ករតាមនឹង...អ្នកខ្លះចាំអង្គុយតែទើសគេដោយមិនគិតថាខ្លួនអែងគេជេរសឹងពេញប្រទេសហើយអារឿង... ខ្ជិលនិយាយច្រើនណាស់អ្វីដែលខ្ញុំចង់និយាយគឺ (ខ្ញុំស្រលាញ់លោក ខេមរះ សេរីមន្ត) យ៉ាងណាក៏នៅតែគាំទ្រពេញបេះដូង I'm your fan" ។
ដូចដែលបានលើកឡើងខាងនេះ គឺជាពាក្យសម្តីរបស់ ដេននី ខ្វាន់ និយាយការពារដល់ លោក ខេមរៈ សិរីមន្ត ៕
ដោយ ៖ គន្ធា