ភ្នំពេញ ៖ កម្មវិធីប្រកួតសម្រស់ដែលមានឈ្មោះថា MISS GRAND INTERNATIONAL 2017 ដែលបានប្រារព្ធធ្វើឡើងនៅឯប្រទេសវៀតណាម មានបេក្ខភាពបវកញ្ញាទាំង ៧៥ ប្រទេស ចូលរួមប្រកួតប្រជែង ។
ទទ្ទឹមនឹងនេះផងដែរ កម្មវិធីក៏ត្រូវបានបញ្ចប់ ស្រាប់តែប្អូនប្រុសតារាសិចសុី ដេននី ខ្វាន់ រិះគន់ ដោយលើកឡើងនៅក្នុងបណ្តាញសង្គមថា "ខ្ញុំសុំរិះគន់កម្មវិធី Missgrand international ក្នុងអំឡុងពេលវគ្គផ្តាច់ព្រាត់នៅក្នុងរាត្រីយប់មិញនេះ ហេតុអ្វីក៏អ្នករៀបចំកម្មវិធីមួយនឹងម្តេចក៏មើលងាយបេក្ខនារីខ្មែរម្ល៉េះ ? នាងខំចំនាយពេលវេលាវេលាដ៏មានតំលៃរបស់នាងទាំងការឃ្លាតចាកម្តាយឱពុកបងប្អូនរបស់នាងជិត1ខែដើម្បីទៅស្វែងរកក្តីស្រម៉ៃរបស់នាងនៅប្រទេសវៀតណាម ។ រួមទាំងនាងជាក្មេងស្រីដល់ទន់ភ្លន់ម្នាក់ដែលខំពុះពាររាល់ព្យុះភ្លៀងផ្គររន្ទះ និងនាងជានារីខ្មែរដែលប្រកាន់ភ្ជាប់នូវប្រពៃណី ហើយនាងខំលះបង់ទាំងកេរ៍ខ្មាស់របស់នាងទាំងការស្លៀកឈុតប៊ីគីនីដោយមិនមានការខ្លាចប៉ះពាល់ដល់ប្រពៃណីរបស់ខ្លួននិងការអៀនខ្មាស់ផងនោះ ។ តើការលះបង់តស៊ូរបស់នាងក្នុងការប្រលងMissgrand នេះ តើនាងបានទទួលអ្វីមកវិញ" ?
លោកពូរបស់នាងល្អហួសបន្តទៀតថា " រឺក៏នាងទទួលបានត្រឹមតែពាន្វដែលគេអោយក្រោយឆាកពេលដែលកម្មវិធីត្រូវបានបញ្ចប់ ? ធ្វើយ៉ាងនេះដាក់នាងពិតជាជ្រុលពេកហើយអ្នកគ្រប់គ្រងកម្មវិធីMissgrand internationals អ្នកគួរតែអោយតំលៃដ៏នាងផង ទាំងដឹងថានាងកំពុងតែសម្រក់ទឹកភ្នែកនៅពីក្រោយឆាក អស់លោកអ្នកក៏ផ្តល់ពាន្វដែលគ្មានអ្នកណាដឹងលឺ ផ្តល់អោយនាង ហើយក៏អោយនាងសើចញញឹមអរគុណដល់កម្មវិធីរបស់អស់លោកទៀតទាំងនាងកំពុងតែសម្រក់ទឹកភ្នែក ខ្ញុំថាលើសហើយៗៗៗ ...គួរតែអោយតំលៃបេក្ខនារីខ្មែងផង ។ យ៉ាងណាខ្ញុំក៏នៅតែស្រលាញ់ប្អូនស្រី Khloem Sreykea Mgc ..!" ។
ចំពោះអ្នកអានអត្ថបទនេះផ្ទាល់យល់យ៉ាងណាដែរ ចំពោះការរិះគន់របស់ ប្អូនប្រុស ដេននី ខ្វាន់ និងការដាក់ពិន្ទុះរបស់កម្មវិធីលំដាប់ពិភពលោក Missgrand international នេះ?
ដោយ ៖ គន្ធា