CamNews

តារា 

ក្មួយស្រីរបស់ ដេននី ខ្វាន់ នឹងក្លាយជាកូនស្រីរបស់ ប៉ែន ចំរុង

កំសាន្ត ៖ ដោយសារតែចិត្តនិងឃើញសកម្មភាពដ៏គួរឲ្យស្រលាញ់របស់ ក្មួយស្រីរបស់ ដេននី ខ្វាន់ ពេលនេះស្រាប់តែលោក ប៉ែន ចំរុង បានសូមនាងធ្វើជាកូនធម៌ ។ នេះបើយោងតាមការបង្ហោះរបស់លោក កាលពីពេលថ្មីៗនេះ ។ 

នៅក្នុងគណនីអុិនស្រ្តាក្រាមរបស់លោក ប៉ែន ចំរុង បានធ្វើការបង្ហោះរូបថតជាច្រើនសន្លឹកជាមួយកូនអ្នកនាង ចោម ចាន់ ហើយភ្ជាប់មកជាមួយនិងចំណងជើងថា "ល្អហួស បានក្លាយជាកូនធម៍ខ្ញុំហើយ សប្បាយចិត្តណាស់ ដូចណាស់" ។ 

គួរបញ្ជាក់ឲ្យដឹងថា កូនស្រីរបស់ អ្នកនាង ចោម ចាន់ បានល្បីនៅលើបណ្តាញសង្គមមួយប្រាវ ទើបត្រូវបានលេចមុខនៅលើស្ថានីយ៍ទូរទស្សន៍តែម្តង ៕








ដោយ ៖ គន្ធា


Tags: Denny Kwan Pen Chamrong