ភ្នំពេញ ៖ កាលពីថ្ងៃទី ២៥ ម្សិលមិញនេះ តារាស្រីសិចសុី ដេននី ខ្វាន់ បានបង្ហោះសារកំរាមដល់លោកឧកញ៉ាម្នាក់ ដែលជំពាក់លុយនាងមិនព្រមសង ដោយកុហកថា ទៅក្រៅប្រទេសជាញឹកញយ ។
យោងតាមការបង្ហោះរបស់តារាស្រីរូបនេះបានលើកឡើងថា "ថ្ងៃនេះមួម៉ៅណាស់. អ្នកណាក៏ខ្ញុំមិនទុកមុខអោយដែរ. ពេលនេះសូមប្រកាសដល់លោកឧកញ្ញាម្នាក់ដែលជំពាក់លុយខ្ញុំសូមមេត្តាយកលុយមកសងជាប្រញាប់ផង កុំយកលេសថានៅក្រៅប្រទេសញឹកញាប់ពេក លុុយតិចតួចទេខ្ញុំគិតថាដូចជាមិនពិបាកសោះបើគ្រាន់តែផ្ញើរសង. ប្រយត្នខ្ញុំលែងយក ហើយយករូបផុសអោយខ្មាស់គេទៅ(R.N)" ។
នៅក្នុងសារនេះ តារាស្រីសិចសុី ដេននី ខ្វាន់ បានធ្វើការអំពាវនាវដល់ ឧកញ្ញាម្នាក់ ដោយមិនបញ្ចេញឈ្មោះ បើដឹងខ្លួនប្រញាប់យកលុយមកសងភ្លាម ជៀសវាងមានរឿងខ្មាស់គេជាងនេះកើតឡើង ៕
ដោយ ៖ គន្ធា