(ក្រុងរីយ៉ូ)៖ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល CBF បានសម្រេចតែងតាំងអតីតគ្រូបង្វឹកក្លឹប Corinthians លោក Tite ក្នុងការដឹកនាំក្រុមជម្រើសជាតិជាផ្លូវការ ជំនួសកៅអីលោក Corlos Dunga ដែលត្រូវបានបណ្តេញចេញពីតំណែង កាលពីសប្តាហ៍មុន។
សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា ចាប់ពីពេលនេះតទៅបុរសវ័យ៥៥ឆ្នាំ ជនជាតិប្រេស៊ីលរូបនេះ នឹងបន្តដឹកនាំ ប្រេស៊ីលប្រកួតជម្រុះ World Cup 2018 នៅប្រទេសរុស្ស៊ីជាបន្ត នៅក្រោយពេលព្រឹត្តិការណ៍ Rio Olympic Games 2016 នៅប្រទេសប្រេស៊ីលត្រូវបានបញ្ចប់នៅចុងខែសីហាខាងមុខ ដោយមានគ្រូបង្វឹក Micale ដឹកនាំ U-20 លេងក្នុងឱកាសនោះវគ្គជម្រុះក្នុងពូល 16ក្រុម។
ស្នាដៃរបស់លោក Tite ក្នុងការដឹកនាំ Corinthians ឈ្នះជើងឯកពានលីក Brazil Serie A បាន២ដង ពាន Copa Libertadores និងពាន World Club Cup បានម្តងដូចគ្នា ក្នុងនាមជាគ្រូបង្វឹកដែលទើបមានវ័យ៥៥ឆ្នាំ តែបានដឹកនាំ ក្លឹបចំនួន១៣មកហើយ ក្នុងនោះក៏រាប់បញ្ចូលទាំងក្លឹបខ្លាំងៗមានដូចជា Gremio, Atletico Mineiro និងក្លឹប Palmeiras នៅក្នុងប្រទេសប្រេស៊ីល និងក្លឹបអាជីព Al Ain និងក្លឹប Al Wahda នៅប្រទេសអារ៉ាប់រួមផងដែរ៕
លោក Tite
លោក Carlos Dunga ត្រូវបានប្រេស៊ីល បណ្តេញពីតំណែងជាលើកទី២
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង