ព័ត៌មានកំសាន្ត ៖ ក្រោយទទួលអាំងប៉ាវក្រាស់ពីគ្រួសារ តារាសម្តែងដែលមានមុខជំនួញធំនៅក្នុងដៃ អ្នកនាង គង់ចន្ទស្រីមុំ និងស្វាមីគឺ លោក សីហា បានដឹកដៃគ្នាទៅលេងច្រើនប្រទេសជាប់ៗគ្នាតែម្តង ដែលនៅក្នុងនោះគឺមានដូចជា ប្រទេសស្វីស, ប៉ារីស និងប្រទេសផ្សេងៗទៀត ។
នៅក្នុងនោះផងដែរ តារាស្រីដែលតែងតែបង្ហាញភាពផ្អែមល្អែមជារឿយៗឲ្យមហាជនបានឃើញរូបនេះ តែងតែធ្វើឲ្យមនុស្សស្រីជាច្រើនមានចិត្តច្រណែន និងចង់បានស្វាមីល្អម្នាក់ដូចជា លោក សីហា ។ នារីកំពូលសំណាង អ្នកនាង គង់ ចន្ទស្រីមុំ ក៏បានបង្ហើបប្រាប់ថា នាងនិងស្វាមីគឺមានទំនាក់ទំនងកាន់តែផ្អែមល្អែមជាមួយស្វាមីក្រោយពេលរៀបការ ។
គួរបញ្ជាក់ឲ្យដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ តួឯកស្រីក្នុងរឿង "តាមសុើបជួបស្នេហ៍" ទើបតែបានបង្ហោះរូបថតជាមួយនិងស្វាមីនៅលើទឹកដីទីក្រុងប៉ារីស ព្រមទាំងហើយភ្ជាប់មកជាមួយនិងចំណងជើងថា "ស្នេហាគឺជាភាពស្រស់បំព្រងសំរាប់យើងពីរនាក់.
គ្មានអ្វីក្រៅពីពាក្យថាអរគុណទៅបុរសម្នាក់នេះទេ គាត់បានចូលមកជីវិតរបស់ខ្ញុំ ហើយបានផ្លាស់ប្តូរខ្លួនឯងគ្រប់យ៉ាង់ដើម្បីខ្ញុំ ទាំងដែលគាត់មិនដែលចេះចង់បានអ្វីសំរាប់ខ្លួនឯង .
អ្វីដែលគាត់បានសន្យាជាមួយខ្ញុំមុនថ្ងៃរៀបការថា "បងនិងផ្តល់សុភមង្គលអោយអូនគ្រប់យ៉ាង ធ្វើអោយអូនក្លាយជាមនុស្សស្រីម្នាក់ដែលមានសំណាងជាងគេ" 💏
ពេលនោះខ្ញុំគិតថាវាគ្រាន់តែជាការនិយាយធម្មតាៗ តែពេលនេះអ្វីដែលគាត់និយាយគឺបានក្លាយជាការពិតគ្រប់យ៉ាងសំរាប់ខ្ញុំ❤️️
ឈប់និយាយហើយណា បើនិយាយទៀតវាកាន់តែវែងឆ្ងាយហើយ និយាយមួយខែក៏មិនអស់ដែរ☺
គ្រាន់តែចង់ប្រាប់ថាបងជាបេះដូងអូន ជាគ្រប់យ៉ាងរបស់អូន I love you forever ❤️
អរគុណដែលបានជូនអូនមកដល់កន្លែងដែលអូនប្រាថ្នាប្តីសំលាញ់😍" ។ គ្រាន់តែអានចំណងជើងនេះរួចហើយ មាន Fans ជាច្រើនច្រណែនខ្លាំង និងចង់បង្កើតគ្រួសារមួយដែលពោរពេញទៅដោយក្តីសុខដូចជាតារាល្បីទាំង ២ ដួងនេះ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG