CamNews

តារា 

ហេតុអ្វីបាន Nadech ធ្វើដំណើរកំសាន្តជាមួយមិត្តភក្តិ ដោយគ្មានវត្តមាននាង Yaya?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហា លោក Nadech Kugimiya ដែលជាសង្សារបណ្តូលចិត្តរបស់នាង Yaya កំពុងតែបង្កការងើយឆ្ងល់យ៉ាងខ្លាំង ក្រោយរូបលោកទៅដើរកំសាន្តយ៉ាងសប្បាយរីករាយដោយគ្មាននាង Yaya ទៅជាមួយ ព្រោះជាធម្មតាអ្នកទាំង ២ តែងតែទៅណាមកណាជាមួយគ្នាជានិច្ចមិនថា ចូលរួមកម្មវិធីតូចធំ ឬ កម្មវិធីសប្បុរសធម៌អ្វីនោះឡើយ ។ 

ដោយយោងតាមការបកស្រាយពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា មូលហេតុដែលនាង Yaya មិនបានទៅដើរកំសាន្តជាមួយគូស្នេហ៍ដោយសារតែរូបនាងជាប់រវល់កិច្ចការងារ ដូច្នេះទើបមិនអាចទៅជាមួយគ្នាបាន ហេតុដូច្នេះហើយទើបធ្វើឲ្យ Nadech ទៅបង្អួតសាច់ដុំនៅក្នុងសមុទ្រជាមួយមិត្តភក្តិយ៉ាងស្រស់សង្ហា ដោយគ្មានវត្តមាននាង Yaya ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតដ៏ស្រស់សង្ហា​របស់ Nadech និងសាច់ដុំពោះ ដែលពោរពេញទៅដោយមន្តស្នេហ៍ទាំងអស់គ្នា ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Nadech Kugimiya Yaya