CamNews

តារា 

បែកធ្លាយ!! រឿងសំខាន់របស់នាង Esthersupree និងមិត្តប្រុស

តារាថៃ ៖ តារាសម្តែងស្រីនាង Esthersupree ត្រូវបានបែកធ្លាយរឿងសំខាន់មួយដែលនាង និងមិត្តប្រុសគ្រោងនឹងដឹកដៃគ្នាទៅលេងនៅក្រៅប្រទេសជាមួយគ្នាស្ងាត់ៗ ។ 

រឿងសំខាន់មួយនេះត្រូវបានលាក់យ៉ាងជិតឈឹងដោយមិនបានបញ្ចេញឲ្យអ្នកសារព័ត៌មានណាមួយដឹងនោះទេ កាលពីដំបូងឡើយ ។ ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា រឿងនេះត្រូវបានបែកធ្លាយពីប្រភពជិតស្និទ្ធិរបស់គូសង្សារនាង Esthersupree ​កាលពីថ្ងៃទី ១០ ខែតុលានេះ ។ 

ការពិតណាស់ ស្នេហារបស់នាង Esthersupree និងមិត្តប្រុសហាក់បីដូចជាមានការលូតលាស់បានយ៉ាងល្អ ខណៈម្តាយរបស់នាង Esthersupree ចេញមុខគាំទ្រយ៉ាងពេញទំហឹងចំពោះទំនាក់ទំនងស្នេហាមួយនេះ ព្រោះសង្សាររបស់តារាស្រីរូបនេះគឺជាមនុស្សល្អកម្ររកបាន ។ 

ដោយសារតែកត្កានេះហើយ ទើបធ្វើឲ្យតួឯកស្រីនៅក្នុង "កូនក្រមុំបំណុល" កាន់តែមានអារម្មណ៍កក់ក្តៅខណៈពេលដែលនាងកំពុងតែស្វែកយល់ចិត្តគ្នា មុនពេលសម្រេចចិត្តដឹកដៃគ្នាចូលរោងការ ៕

-ចុចអាន ៖ តារាស្រីល្បីឈ្មោះ Esthersupree សម្រេចចិត្តបង្ហាញ មុខមិត្តប្រុសក្រោយបែកធ្លាយរូបថត ប៉ុន្មានសន្លឹក

-ចុចអាន ៖ ស្ងាត់ៗ Sweet ដល់ក! តារាស្រីសាច់សខ្ចី បញ្ចេញមុខបង្អួតមិត្តប្រុស ហើយអោបគ្នាឡើងស្អិតបង្ហោះលើ Instagram







 ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook 


Tags: Esthersupree Kent