តារាថៃ ៖ នាង Esthersupree និងសង្សារថ្មីគឺលោក Kent ហាក់បីដូចជាបង្កើតចំណងស្នេហាកាន់តែរឹងមាំខ្លាំងឡើងៗ ក្រោយពីបាត់មុខមាត់អស់មួយរយៈពេលព្រោះ មានការមមាញឹកជាមួយវិស័យសិល្បៈយ៉ាងខ្លាំង ។
គួរបញ្ជាក់ឲ្យដឹងថា សាច់រឿងថ្មីរបស់នាង Esthersupree ត្រូវមនុស្សទូទាំងប្រទេសដឹងថា នៅក្នុងរឿងនោះមានបានថតជាមួយនិងសង្សារចាស់របស់នាងដែលធ្លាប់បានបែកបាក់គ្នាដោយសារតែបញ្ហាគ្រួសារ ព្រោះម្តាយរបស់នាង Esthersupree មិនចូលចិត្តសង្សារចាស់របស់នាង បុរសម្នាក់នោះគឺលោក Sean Jindachot ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះនៅតែបន្តការសម្តែងធម្មតា ព្រោះមិនចង់ឲ្យរឿងផ្ទាល់ខ្លួនចូលមកពាក់ពន័្ធជាមួយនិងការងារទេ ។
ក្រោយកាត់ចិត្តពីសង្សារចាស់បានសម្រេច នាង Esthersupree ក៏ចាប់ផ្តើមឆ្លៀតពេលទំនេររបស់នាងដើម្បីចំណាយពេលវេលា នៅជាមួយសង្សារថ្មីឲ្យបានច្រើនដើម្បីបង្កើតភាព ស្និទ្ធស្នាល និងទំនាក់ទំនងរវាងគ្នានិងគ្នា ក្នុងនាមជាគូសង្សារ និងមើលចិត្តមុនពេលដែលសម្រេចចិត្តដឹកដៃគ្នាចូលរោងការ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា កាលពីថ្ងៃទី ២២ ខែតុលានេះ នាង Esthersupree និងលោក Kent បានដឹកដៃគ្នាសាងស្នេហានៅក្នុងវត្ត ដើម្បីធ្វើបុណ្យកឋិនថែមទៀតផង ហើយចុងក្រោយក៏ទទួលបានការជូនពរពីព្រះសង្ឃថែមទៀតផងដែរ ។
តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតជាច្រើនសន្លឹករបស់តារាស្រីទាំង ២ ដួងនេះទាំងអស់គ្នា ៕
-ចុចអាន ៖ រឿងស្នេហាតារាថៃមួយគូ!! Sweet ជាមួយសង្សារមធ្យមទេ ងំៗម្តាយអ្នកស្ម័គ្រអ្នកថតឲ្យទៀត
-ចុចអាន ៖ ស្រីស្អាត Esther Supreeleela ទីបំផុតបានបង្ហោះរូបថត របស់ខ្លួននៅក្នុងថ្ងៃពិសេសហើយ
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook