ព័ត៌មានកំសាន្ត ៖ លោក Sean Jindachot ដែលមានឈ្មោះក្រៅមួយទៀតថា (Sean John) បានចេញមុខបកស្រាយប្រាប់មហាជនអំពីពាក្យចចាមអារាមដែលថា លោក និង តារាស្រីល្បីឈ្មោះ Esthersupree ជិតរៀបការនឹងគ្នា ជៀងវាងការមានទំនាស់រវាងស្នេហារបស់ Esthersupree និងមិត្តប្រុសរបស់នាង លោក Kent ។
លោក Sean Jindachot បាននិយាយថា លោកជាមួយនិង Esthersupree គ្រាន់តែជាតារាសម្តែងជាមួយគ្នាតែប៉ុណ្ណោះ គ្មានអ្វីលើសពីនឹងនោះទេ ហើយព័ត៌មានដែលថា ពួកយើងទាំង ២ ជិតរៀបការគ្រាន់តែបំភ្លើស តែប៉ុណ្ណោះ ដូច្នេះហើយសូមកុំមានការយល់ច្រលំតទៅទៀតអី ចំពោះពាក្យចចាមអារាម មិនបានការទាំងនេះ ។
គួរបញ្ជាក់ឲ្យដឹងថា លោក Kent ដែលជាមិត្តប្រុសរបស់ Esthersupree មានការអាក់អន់ស្រពោនចិត្តយ៉ាងខ្លាំង ក្រោយពីបានលឺ ពាក្យចចាមអារាមដែលត្រូវសង្សាររបស់ខ្លួន ទៅរៀបការជាមួយប្រុសថ្មីដែលមិនមែនជាខ្លួន ដូច្នេះទើបឲ្យលោក Sean Jindachot ចេញមុខមកបកស្រាយដើម្បីបញ្ចប់រឿងរ៉ាវទាំងនេះ ។
ព័ត៌មានដែលថា លោក Sean Jindachot និងតារាស្រី Esthersupree ជិតចូលរោងការជាមួយគ្នាបានធ្វើឲ្យកក្រើក អស់មិត្តៗអ្នកគាំទ្រទាំងឡាយ ដោយសារតែរឿងនេះបានកើតឡើង ខណៈពេលដែល លោក Kent ដែលជាមិត្តប្រុសរបស់ Esthersupree កំពុងតែបង្ហោះរូបភាពផ្អែមល្អែម ជាមួយដំណើរកំសាន្តនៅឯប្រទេសកូរ៉េ និងរូបភាព Sweet Sweet ជាច្រើនទៀត ។
ក្រោយពី លោក Sean Jindachot បានចេញមុខបកស្រាយ បានធ្វើឲ្យរឿងនេះចប់សព្វគ្រប់អស់ នឹងធ្វើឲ្យគ្មានការអាក់អន់ស្រពោនចិត្តរវាងលោក Kent និង តារាស្រី Esthersupree ទៀតឡើយ ៕
-ចុចអាន ៖ Esthersupree នាំមិត្តប្រុសដើរលេងតាមចិត្ត នឹងឈប់ខ្វល់អំពីព័ត៌មាន Gossip
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook