CamNews

តារា 

Esthersupree នាំមិត្តប្រុសដើរលេងតាមចិត្ត នឹងឈប់ខ្វល់អំពីព័ត៌មាន Gossip

ព័ត៌មានកំសាន្ត ៖ តារាស្រីល្បីឈ្មោះ Esthersupree និងមិត្តប្រុសបានបង្ហោះរូបដ៏ផ្អែមល្អែម និងប្រកាសប្រាប់មហាជន ជាសាធារណៈអំពីទំនាក់ទំនងស្នេហារបស់នាង និងមិត្តប្រុសសំណប់ចិត្ត ក្រោយបែកធ្លាយរឿងរូប Sweet Sweet ប៉ុន្មានសន្លឹកកាលទៅកូរ៉េ កាលពីលើកមុន ។

តារាស្រីល្បីឈ្មោះ Esthersupree និងមិត្តប្រុសរបស់នាង គឺលោក Kent បានទាក់ទងគ្នាជាយូរណាស់មកហើយ​ ក៍ស្រលាញ់គ្នាខ្លាំងណាស់ដែរ គ្រាន់តែអ្នកទាំង ២ ទើបសម្រចចិត្តបញ្ចេញមុខ ឲ្យក្រុមអ្នកគាំទ្របានស្គាល់ កាលពីពេលថ្មីៗនេះ​តែប៉ុណ្ណោះ ។ 

ហើយពេលនេះ តារាស្រី Esthersupree និង Kent តែងតែចំណាយពេលនៅជាមួយគ្នាបានយ៉ាងច្រើន នឹងបង្ហោះរូប Cute Cute ជាច្រើនទៀតនៅលើគណនី Instagram ដោយមិនចាំបាច់មានការខ្លាចក្រែងអ្វីទាំងអស់ ដូចមុនពេលដែលមិនទាន់បានប្រកាសឲ្យមហាជនបានដឹងនោះឡើយ ។ 

ជាការពិតណាស់ ស្នេហារបស់លោក Kent និង Esthersupree ពិតជាបានធ្វើឲ្យក្រុមអ្នកគាំទ្រគ្មានការប្រឆាំងអ្វីនោះឡើយ ដោយសារតែអ្នកទាំង ២ គឺជាគូស្នេហ៍ដែលសាកសមជាមួយនឹងគ្នា មិនចាញ់គូស្នេហ៍ដែលជាតារាល្បីៗផ្សេងៗនោះទេ ។

តោះទៅមើលរូប Sweet Sweet របស់ទាំង ២ នាក់នេះជាមួយ Camnews ទាំងអស់គ្នា ៕

-ចុចអាន ៖ តារាស្រីល្បីឈ្មោះ Esthersupree សម្រេចចិត្តបង្ហាញមុខមិត្តប្រុសក្រោយបែកធ្លាយរូបថត ប៉ុន្មានសន្លឹក













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖​ kapook 


Tags: Esthersupree Kent