CamNews

តារា 

Angelina Jolie ជួបគ្រោះថ្នាក់ ចរាចរណ៍ ពេលកំពុងភ្លៀង ធ្លាក់ខ្លាំង

អាមេរិក៖ នាង Angelina Jolie បានជួបគ្រោះថ្នាក់ ចរាចរណ៍ នៅពេល ដែលមានភ្លៀងធ្លាក់ខ្លំាង ធ្វើឲ្យរថយន្តរបស់នាង ជ្រុលទៅឡើង ចិញ្ចើមផ្លូវ ផ្ទុះសំបកកង់ខាងឆ្វេងទាំង ២ ប៉ុន្តែមិនបណ្តាលឲ្យនាង មានគ្រោះថ្នាក់អ្វីឡើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ នាទីក្រុង Beverly Hills នៃរដ្ឋ California សហរដ្ឋអាម៉េរិក ។

បើយោងតាមកាសែត ក្នុងស្រុក បានរាយការណ៍ថា នាង Angelina Jolie បានជួបគ្រោះថ្នាក់ នៅល្ងាចថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក) បន្ទាប់ពីនាងបានធ្វើដំណើរ មកផ្ទះវិញ ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ ដាក់បញ្ចាំង ខ្សែភាពយន្ត "Unbroken" នៅទីក្រុង Beverly Hills។

រថយន្តរបស់នាង បានរអិលកង់ នៅពេលភ្លៀង ក៏ឡើងលើចិញ្ចើមផ្លូវតែម្តង ហើយការប៉ះទង្គិច នេះបណ្តាលមកពីផ្ទុះសំបកកង់ទាំង ២ខាងឆ្វេង នៃរថយន្ត ប៉ុន្តែមិនបណ្តាលឲ្យនាងរងរបួលធ្ងន់ធ្ងរអី្វទេ ។ នេះជាលើកទី១ក្នុងឆាកជីវិត របស់តារាសម្តែងវ័យ ៣៩ ឆ្នាំ ដែលបានជួបគ្រោះថ្នាក់ ចរាចរណ៍ ហើយក៏មិនមែនជាការសម្ដែងអ្វីដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news Hollywood Nicki Minaj Lil wayne Drake