CamNews

តារា 

Nadech Kugimiya ថា ពាក្យសម្តីដែលលោកនិយាយនោះ គ្រាន់តែជាការលេងសើចប៉ុណ្ណោះ

ថៃ ៖ ជាការពិតណាស់ នៅពេលដែលដើរចេញទៅកម្មវិធីម្តងៗ លោក Nadech Kugimiya និងនាង Yaya Urassaya តែងតែត្រូវបានគេសាកសួរអំពីគម្រោងទៅថ្ងៃអនាគតជារឿយៗ ។ 

ពាក់ព័ន្ធជាមួយនិងរឿងនេះផងដែរ តារាសម្តែងវ័យ ២៦ ឆ្នាំ បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតថា បាននិយាយថា ចង់បានកូនពីរនាក់ទៅថ្ងៃអនាគត រហូតធ្វើឲ្យអ្នកគាំទ្រយល់ថា លោកអាចនឹងមានដំណឹងល្អឆាប់ៗ ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ Nadech Kugimiya បានបន្តទៀតថា ពាក្យសម្តីដែលលោកនិយាយនោះ គ្រាន់តែជាការលេងសើចប៉ុណ្ណោះ ចំពោះគម្រោងទៅថ្ងៃអនាគតជាមួយនិង នាង Yaya Urassaya លោកថា ចាំមើលពេលវេលាសាកសមសិន ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Nadech Kugimiya Yaya Urassaya