CamNews

តារា 

បែកគ្នាហើយតែ Bee Namthip និងមិត្តប្រុសសេដ្ឋីព្យាយាមចង់ត្រូវគ្នា តែបែរជា...

ថៃ ៖ ទំនាក់ទំនងរយៈពេល ៨ ឆ្នាំរបស់តារាសម្តែងស្រី Bee Namthip និងមិត្តប្រុសសេដ្ឋីបានចែកផ្លូវគ្នាដោយសន្តិវិធី ពោលគឺមិនមានជំលោះអ្វីនឹងគ្នានោះទេ ដោយសារតែម្នាក់ៗអស់អារម្មណ៍ស្រលាញ់រៀងៗខ្លួន ។ 

តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះបានបញ្ជាក់ថា កាលពីមួយរយៈពេលមុននាងនិងមិត្តប្រុសធ្លាប់បែកគ្នាម្តងរួចមកហើយ តែអ្នកទាំងពីរធ្លាប់គិតចង់ចាប់ផ្តើមជាថ្មីម្តងទៀត តែបែរជានៅតែមិនអាចសាងអារម្មណ៍ល្អៗដូចជាគូស្នេហ៍ដូចពីមុន ។ 

Bee Namthip បន្ថែមទៀតថា ដូច្នេះហើយទើបរូបនាងសម្រេចចិត្តធ្វើជាមិត្តជំនួសពាក្យថាសង្សារវិញ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook