CamNews

តារា 

នាង Bee Namthip​ ទម្លាយការពិត ថើបគ្នាជាមួយនិងតួប្រុសក្មេង ជាលើកដំបូង

ថៃ ៖ ជាមួយរឿងថ្មីដែលមានចំណងជើងថា "ភរិយាឆ្នាំ២០១៨" របស់នាង Bee Namthip ជាមួយនិងកំលោះសង្ហារបស់ The Face Thailand គឺលោក Film Thanapat បានទម្លាយប្រាប់អ្នកគាំទ្រថា អ្នកទាំងពីរពិតជាបានថើបគ្នាពិតៗ ។ 

តារាស្រីវ័យ ៣៥ ឆ្នាំបានទម្លាយការពិតនៅចំពោះមុខអ្នកកាសែតថា នេះគឺជាលើកដំបូងបង្អស់របស់នាង ចំពោះការទទួលថតរឿងថើបគ្នាពិតៗបែបនេះ ។ ទោះបីជាយ៉ាងណាក៏ដោយចុះ នាង Bee Namthip បាននិយាយថា ខ្លួនបានប្រឹងប្រែងអស់ពីសម្ថតភាពដើម្បីបង្កើតចំណីអារម្មណ៍ប្លែកជូនទស្សនិកជន ។ 

គួរបញ្ជាក់ឲ្យដឹងថា ទោះបីវ័យខុសគ្នាមែនពិត ប៉ុន្តែតារាសម្តែងស្រីនាង Bee Namthip និងលោក Film Thanapat ត្រូវបានហ្វេនជាច្រើនគាំទ្រយ៉ាងពេញទំហឹងតែម្តងជាមួយនឹងកាលដែលឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិតប្រាកដ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar