ថៃ ៖ ថ្មីៗនេះទំនាក់ទំនងរបស់តារាសម្តែងស្រីនាង Bee Namthip ជាមួយនិងគូស្នេហ៍បានឲ្យដឹងថា ពួកគេបានបែកធ្លាយក្នុងនាមជាសង្សារ និងបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមិត្តជិតដិតវិញម្តង បន្ទាប់ពីបញ្ជាក់មូលហេតុយ៉ាងច្បាស់ថា អ្នកទាំងពីរគ្មានអារម្មណ៍ស្នេហាជាមួយគ្នាដូចពេលទើបរាប់គ្នាសង្សារពេលដំបូងៗ ។
ងាកមកចាប់អារម្មណ៍លោក Film Thanapat និងនាង Bee Namthip វិញម្តង អ្នកទាំងពីរត្រូវបានគេស្គាល់បន្ទាប់ពីសម្តែងរឿង "Mia 2018" ហើយបច្ចុប្បន្នកំពុងតែលេចលឺពាក្យចចាមអារាមថា អ្នកទាំងពីរកំពុងតែមានស្នេហាជាមួយគ្នា ។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានហ្វេនៗជាច្រើនគាំទ្រខ្លាំងជាមួយនិងទំនាក់ទំនងរបស់អ្នកទាំងពីរ ។ តែទោះបីជាយ៉ាងណាក៏ដោយ នាង Bee Namthip បានទម្លាយថា ខ្លួននិងលោក Film Thanapat ពិតជាជិតដិតនឹងគ្នាពិតមែន បន្ទាប់ពីសម្តែងរឿងជាមួយគ្នា ប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរមិនអាចលើសពីមិត្តបានទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook