CamNews

តារា 

ចំណងស្នេហារយៈពេល ៨ ឆ្នាំរបស់នាង Bee Namthip ត្រូវបានបញ្ចប់ព្រោះអ្នកទីបី?

ថៃ ​៖ ថ្មីបានលេចលឺនូវព័ត៌មានខ្សឹបខ្សៀវជាច្រើនបានចុះផ្សាយថា ចំណងស្នេហារយៈពេល ៨ ឆ្នាំរបស់តារាសម្តែងស្រីនាង Bee Namthip ជាមួយសេដ្ឋីម្នាក់ត្រូវបានបញ្ចប់ព្រោះតែមានលោក Film Thanapat ជាជនទីបី ។ 

នៅក្នុងនោះផងដែរ តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះបានអះអាងថា ទំនាក់ទំនងរបស់នាងនិងសង្សារបែកគ្នាព្រោះការមិនចុះសម្រុង និងមិនមានការយល់ចិត្តគ្នានាមួយរយៈពេលចុងក្រោយនេះ រហូតដើរដល់ទីបញ្ចប់តែម្តង ។ 

ចំពោះទំនាក់ទំនងរបស់ខ្លួននិងលោក Film Thanapat វិញ តារាស្រីនាង Bee Namthip ក៏អះអាងយ៉ាងច្បាស់ថា ចាត់ទុកលោកត្រឹមជាសិស្សប្អូនប៉ុណ្ណោះ ពោលគឺមិនមានអ្វីលើសពីនឹងទេ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook