ការរក្សាអនាម័យឱ្យបានត្រឹមត្រូវ គឺជារឿងចាំបាច់ដើម្បីការពារកុំឱ្យរលាកស្បែក ។ ប្រសិនបើស្បែករបស់លោកអ្នកងាយប្រតិកម្ម លោកអ្នកគប្បីជ្រើសរើសប្រើសាប៊ូដុសខ្លួនផ្សំពីឱសថ ឬប្រភេទសាប៊ូដុសខ្លួន ដែលត្រូវនឹងប្រភេទស្បែករបស់លោកអ្នក ។ ចំណែកឯសាប៊ូកក់សក់ សាប៊ូទឹកដុសខ្លួន និងផលិតផលថែរក្សាស្បែកដទៃទៀត ក៏ត្រូវជ្រើសរើសដោយម៉ត់ចត់បែបនេះដែរ ។
ម្យ៉ាងទៀត លោកអ្នកគប្បី ងូតទឹកផ្កាឈូក ជំនួសឱ្យការងូតទឹកក្នុងអាងងូតទឹក ។ ហើយត្រូវចាំថា ការជូតសម្ងួតខ្លួនឱ្យបានត្រឹមត្រូវ ក៏រឿងចាំបាច់ ដែលត្រូវយកចិត្ដទឹកដាក់ដូចការងូតទឹកផ្កាឈូកដែរ ។ ត្រូវប្រើកន្សែងពោះគោកប្បាស និងត្រូវឱ្យប្រាកដថា លោកអ្នកមិនយកកន្សែងជូតស្បែកខ្លាំងៗនោះទេ ។ ផ្ទុយទៅវិញ ត្រូវយកកន្សែងផ្ដិតសម្ងួតដងខ្លួនរបស់លោកអ្នក ។ ប្រសិនបើចាំបាច់ លោកអ្នកអាចប្រើឧបករណ៍ផ្លុំសម្ងួតសក់ ដើម្បីផ្លុំសម្ងួតជាតិសើមពីដងខ្លួន ។
ជៀសវាងស្លៀកសម្លៀកបំពាក់តឹងរឹបខ្លួន ជាពិសេសប្រភេទសាច់ក្រណាត់សំយោគ៖ លោកអ្នកគប្បីស្លៀកសម្លៀកបំពាក់រលុងៗ ដែលធ្វើពីសាច់ក្រណាត់ធម្មជាតិ ដូចជា កប្បាសជាដើម ។ វាក៏មិនមែនជារឿងល្អផងដែរ កាលដែលលោកអ្នកដើរកាត់ហាលក្ដៅ រួចចូលក្នុងកន្លែងត្រជាក់ភ្លាមៗ ។ ពិសេសជាងនេះទៅទៀត ការបន្ដទទួលទានអាហារល្អចំពោះសុខភាព និងការគ្រប់គ្រងសុខភាពផ្លូវចិត្ដ អាចជួយរក្សាស្បែករបស់លោកអ្នក ឱ្យមានសុខភាពល្អផងដែរ ។
ចំណុច ដែលគួរឱ្យចាប់អារម្មណ៍ផ្សេងទៀត៖
យើងក៏សូមណែនាំនូវវិធីខាងក្រោមផងដែរ ជាពិសេស ប្រសិនបើលោកអ្នកឧស្សាហ៍ជួបបញ្ហារលាកស្បែក។ វិធីទាំងនេះមានដូចជា ៖
ü បិទម៉ាស់បំបាត់ការក្រហាយ និងផ្ដល់សំណើម៖ លោកអ្នកគប្បីបិទម៉ាស់ប្រភេទនេះ ឱ្យបាន ២ ដងក្នុងមួយសប្ដាហ៍ ។ មិនតែប៉ុណ្ណោះ ត្រូវជ្រើសរើសប្រើតែផលិតផលធម្មជាតិប៉ុណ្ណោះ ។
ü Spray បាញ់ខ្លួន និងទឹកអប់ ៖ ផលិតផលទាំងនេះ ក៏អាចប្រើប្រាស់បានជាមួយប្រភេទស្បែកងាយប្រតិកម្មផងដែរ ។
ü ទឹកការពារកម្ដៅថ្ងៃ៖ ទឹកការពារកម្ដៅថ្ងៃ មានប្រសិទ្ធភាពកម្ចាត់ការរលាកស្បែកផងដែរ ។
ü ប្រើឡេការពារកម្ដៅថ្ងៃ៖ វាជារឿងចាំបាច់ និងពិសេស ប្រសិនបើឡេការពារកម្ដៅថ្ងៃនោះ ផ្សំពីឱសថ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ steptohealth