CamNews

កំសាន្ត 

តារាសម្តែង​ Park shin ទើបតែបានបញ្ចប់ការសិក្សាពីមុខជំនាញអ្វី?

ព៍ត័មានកំសាន្ត ៖ តារាសំដែង park shin-hye ដែលបានទទួលបរិញ្ញាប័ត្រ កាលពីថ្ងៃចន្ទ ជំនាញ ភាពយន្ត និង​ ល្ខោនពីសាកលវិទ្យាល័យ​ Chung Ang របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។


នាងបានថតសញ្ញប័ត្រជាមួយនិងកាមេរ៉ារបស់នាង បន្ទាប់ពី ពិធីទទួលសញ្ញាប័ត្រនោះ។ ស្ថិតនៅក្នុងកម្មវិធីទទួលសញ្ញាប័ត្រ តារាសម្តែងស្រីរូបនេះ សថិតនៅក្នុងឈុតសម្លៀកបំពាក់ អាវយឺតពណ៍ផ្កាឈូក ខោខូវប៊យនិងអាវក្រៅពណ៍ខ្មៅ។

តារាសម្តែង​ Park ដែលបានចូលសិក្សានៅសាកលវិទ្យាល័យនៅក្នុងឆ្នាំ 2008 នៅថ្ងៃចន្ទ នាងបានបញ្ចប់ការសិក្សារបស់ខ្លួន ជាមួយសមាជិក Girls' Generation ២រូបផ្សេងទៀត គឺ Sooyoung និង yuri មកពីសកលវិទ្យាល័យតែមួយ៕



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ អាស៊ីវ័ន