CamNews

តារា 

សមាជិកក្រុម SNSD មួយរូបទៀត ប្រកាសថា កំពុងស្ថិតក្នុង ទំនាក់ទំនងស្នេហា

សមាជិកក្រុម ចំរៀងនារី SNSD មួយរូប ទៀតហើយ ដែលត្រូវបាន ប្រកាសអំពី ទំនាក់ទំនង ស្នេហា របស់ខ្លួន ក្នុងឆ្នាំ ២០១៤ នេះ ។ កាលពី ម្សិលមិញ គឺ Yoona និង Lee Seung Gi ហើយថ្ងៃនេះ គឺជា សមាជិក ដែលមានវ័យ ២៤ និងប្រុសវ័យ ៣០ ឆ្នាំ ។



Sooyoung គឺជាសមាជិក ដែលមានវ័យ ២៤ ឆ្នាំនោះហើយ ដែលទើបតែ ត្រូវបានគេ​ ប្រកាសនិង រក ឃើញថា មានទំនាក់ ទំនងស្នេហា ជាមួយនិង តារាសំដែង វ័យ ៣០ ឆ្នាំគឺ Jung Kyung Ho ។ កន្លង ទៅជារឿយៗ អ្នកសារព័ត៌មាន តែងតែ ចាប់បានថា ពីរនាក់នេះ តែងតែណាត់ ជួបគ្នាដោយ សំងាត់ តែពួកគេ តែងតែ​ ច្រានចោលថា វាមិនមែន ជាការ ពិតទេ ហើយពួកគេ ក៏គ្មាន ទំនាក់ទំនង អ្វីដែរ ។ អ្នកទាំង ២ ត្រូវបាន គេប្រទះឃើញ នៅជាមួយគ្នា កាលពីខែ កុម្ភះ ម្តងហើយ និងខែតុលា ម្តងទៀត ក្នុងឆ្នាំមុន តែអ្វីដែល ឆ្លើយតបមក ថាពួកគេ គ្រាន់តែ ជាមិត្តភក្តិ ដែលរៀន សាលាជាមួយគ្នា ។



ទើបតែ មកទល់ ពេលនេះ ទើបគូស្នេហ៍ នេះត្រូវបាន គេប្រទះ ឃើញថា ណាត់ជួបគ្នា ម្តងទៀត ទើប អ្នកតំណាង ផលិតកម្ម របស់អ្នកទាំង ២ ក៏ចេញមុខ មកបកស្រាយ និងបញ្ជាក់ថា ពួកគេទាំង ពីរពិត ជាកំពុង មានទំនាក់ទំនង ស្នេហាមែន ។ យើងចាំមើល ថាតើគូស្នេហ៍ តារាៗណាទៀត ដែល នឹងចូលមក ប្រកាសខ្លួន ក្នុងឆ្នាំ ២០១៤ នេះ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ allkpop 


Tags: kpop idol star singer group band snsd sooyoung jung kyung ho