CamNews

មិនគួរឲ្យជឿ 

ស្ថិតនៅក្នុងវ័យ ៧២ ឆ្នាំ ក្លាយជា ឪពុកកូនតូច និងស្វាមី ភរិយា វ័យក្មេង

ស្ទើរតែមិនគួរអោយជឿ ៖ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស chinadaily កាលពីវេលាព្រឹកមិញ ពោលគឺ ប៉ុន្មាន ម៉ោងមុននេះ បន្តិចអោយដឹងថា លោកតាម្នាក់​ ខណៈ មានជន្មាយុ ៧២ ឆ្នាំ គាត់បានក្លាយ ខ្លួនទៅជា ឪពុក កូនប្រុស តូចដែលមានវ័យ បាន ៣ ខែជាង ក៏ដូច ក្លាយជា ស្វាមី ភរិយាវ័យក្មេង​ របស់គាត់ ខណៈនាង មានវ័យ ទើបតែ ២៧ ឆ្នាំ។

យ៉ាងណាមិញ បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល អះអាងបន្តថា បុរសដែលជាស្វាមី មានវ័យ ៧២ ឆ្នាំម្នាក់នោះ មានឈ្មោះថា Wen Changlin កាលពីពេលកន្លងទៅ ពោលគឺ កាលពីអតីតកាល អំ ឡុងឆ្នាំ ២០០១ គាត់ ធ្លាប់ជាអ្នកមើលថែ (Caregiver) នារី ដែលបច្ចុប្បន្ន ជាភរិយារបស់គាត់ ខណៈ ពេលដែល កាលនោះ នាង មានអាយុ ទើបតែ ១៥ ឆ្នាំ។

ផ្ទុយទៅវិញ សារព័ត៌មានក្នុងស្រុកចិន ស៊ិនហួរ បន្តចេញផ្សាយ អោយដឹងថា លុះឆ្នាំក្រោយៗ មកទៀត ពោលគឺ នៅក្នុងខែ មេសា នារីវ័យក្មេង មានវ័យ ទើបតែ ២៧ ឆ្នាំរូបនេះ មានឈ្មោះថា Zhang Feng ក៏ បានសម្រេចចិត្ត រៀបការ ជាមួយនឹង លោកតា Wen Changlin ស្ថិតនៅក្នុងវ័យ ៧២ ឆ្នាំតែម្តង។ មិន បានប៉ុន្មានផង ឆ្នាំបន្ទាប់មក ក្នុងខែ សីហា ស្រ្តីជាភរិយា ក៏បានពរពោះ មានកូនប្រុសតែម្តង ស្របពេល ដែលមកទល់នឹងបច្ចុប្បន្ននេះ កូនប្រុសរូបនោះ មានវ័យ បាន ៣ ខែជាង ហើយ។

គួររំឭកផងដែរថា ស្នេហ៍ពិតរបស់គូស្នេហ៍ វ័យខុសគ្នា មួយនេះ ពិតជាបានធ្វើអោយ មានភាពល្បី ល្បាញ ក្នុងបណ្តាញ ទំនាក់ទំនងសង្គមចិន ជាខ្លាំង។ បន្ថែមពីលើនេះ ប្រភពបន្តថា គូស្នេហ៍វ័យខុស គ្នាមានស្នេហ៍ស្មោះ មួយគូនេះ គឺមានវត្តមាន មកពី ភូមិ Nantianping នាក្រុង Changsha នៃខេត្ត Hunan ភាគកណ្តាលប្រទេសចិន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ & chinadaily


Tags: Hunan China Beijing Hong Kong Shanghai