CamNews

តារា 

សុគន្ធ នីសា សម្តែងការ​សោកស្តាយជាលើកទី២ ដែលមិនបានចូលរួមដង្ហែ ព្រះបរមសព ព្រះបរម​រតនកោដ្ឋ

ភ្នំពេញ៖ ស្របពេលដែលតារាចម្រៀង ប្រុសស្រីរបស់ ផលិតកម្មថោនជាច្រើន កំពុងតែជួបជុំគ្នា
អង្គុយរង់ចាំដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ
ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅថ្ងៃទី១ ខែកុម្ភៈនេះ ដោយក្តីទុក្ខ
សោក និងក្រៀម ក្រំរកទីបំផុតគ្មានោះ តារាចម្រៀងស្រីរូបស្រស់ កញ្ញា សុគន្ធ នីសា បែរជាបង្ហាញ
ពីក្តីសោកសៅចំពោះ ទុក្ខសោកមហាធំធេងពី ទឹកដីសហរដ្ឋអាមេរិក មិនត្រឹមតែប៉ុណ្ណោះ នាងក៏
បានសម្តែងនៅក្តីសោកស្តាយ ដែលមិនបានចូលរួមក្នុងការដង្ហែ ព្រះបរមសពរបស់សម្តេចឪ សម្តេច
តា សម្តេចតាទួត។

នេះមិនមែនជាលើកទី១ទេ ដែលតារាចម្រៀងស្រីរូបនេះ អវត្តមានក្នុងការចូលរួមដង្ហែ ព្រះបរមសព
សម្តេចឪ ដែលធ្វើឲ្យតារាស្រីរូបនេះ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការអវត្តមានរបស់នាង
បែបនេះ ដោយលើកទី១ គឺនៅពេលដែលដង្ហែ ព្រះបរមសពសម្តេចឪ ពីប្រទេសចិនមកកាន់កម្ពុជា
គឺនាងមានវត្តមានសម្តែង នៅប្រទេសកូរ៉េហើយនៅថ្ងៃទី១ ខែកុម្ភៈ ជាថ្ងៃដែលដង្ហែព្រះបរមសព
សម្តេចព្រះករុណា ព្រះបាទនរោត្តមសីហនុ ចេញពីព្រះបរមរាជវាំង មកតម្កល់នូវវាលព្រះមេរុ តារា
ស្រីរូបនេះក៏នៅតែ អាក់ខានមិនបានចូលរួមដង្ហែដដែល ដោយសារតែពេលនេះ នាងកំពុងតែមានវត្ត
មាន នៅសហរដ្ឋអាមេរិក។

ចំពោះការអវត្តមានម្តងហើយម្តងទៀត របស់តារាចម្រៀងស្រីស្រស់រាងតូចច្រឡឹង កញ្ញា សុគន្ធ នីសា បានបង្ហាញពីការសោកស្តាយរបស់នាង នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសបុក ចំពោះការអវត្ត
មាន ក្នុងការចូលរួមចំណែកក្នុងការដង្ហែព្រះបរមសព ដោយសារតែនាងស្ថិតនៅក្រៅប្រទេស ទន្ទឹមនឹង
ការអវត្តមាននេះដែរ តារាស្រីរូបនេះ ក៏បានរំលេចពាក្យពេចន៍មួយចំនួន ដែលសម្តែងចេញពីទឹកចិត្ត
របស់នាងពីនាយសមុទ្រជាភាសាខ្មែរ នៅលើគេហទំព័រហ្វេសបុករបស់នាងថា “នាងខ្ញុំជាកូនខ្មែរមួយ
រូប សូមចូលរួមកាន់ទុក្ខ ដើម្បីរំលឹកគុណដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះមហាវីរៈក្សត្រ និងចងចាំទុកនូវរាល់
ស្នាព្រះហស្ថរបស់ទ្រង់ ជាប់ក្នុងចិត្តជារៀងរហូត”។

ជាមួយគ្នានេះដែល ក៏មានតារាមានឈ្មោះបោះសំឡេងជាច្រើនទៀត ក៏បានអាក់ខានក្នុងការចូលរួម
ដង្ហែព្រះបរមសព សម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើងដោយសារតែ ពួកគេស្ថិតនៅឯនាយ
សមុទ្រ មាន លោក ព្រាប សុវត្តិ កញ្ញា សុគន្ធ នីសា និងតារាប្រុសស្រីជាច្រើនរូបទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sokun nisa entertainment singer khmer star