អូស្រ្តាលី៖ មានឆ្កែមួយក្បាលឈ្មោះ Migaloo ត្រូវបានគេចាត់ទុកជាឆ្កែ ដែលមានតួនាទី
យ៉ាងសំខាន់ក្នុងមុខងារបុរាណវិទ្យា។
ម្ចាស់របស់ឆ្កែនេះ គឺលោក Gary Jackson ។ គាត់បានហ្វឹកហាត់ឆ្កែរបស់គាត់ឲ្យចេះហឹត
ក្លឹន ឆ្អឹងបុរាណ ឬសំណល់ផូស៊ីលទាំងឡាយ។ ជាភស្តុតាងគេបានពិសោធន៍ Migaloo ឲ្យ
វាដើររុករកផ្នូរបុរាណដែលមានអាយុកាល ៦០០ឆ្នាំមកហើយ នៅលើផ្ទៃដី ០.៤ហិចតា តំ
បន់មួយនៅភាគខាងត្បូងប្រទេសអូស្ត្រាលី។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅពេលដែលវាបានមកដល់ទីតាំងផ្នូរបុរាណនោះ វាបាន
ព្រុសប្រាប់លោក Gary Jackson បញ្ជាក់ថាវាពិតជាបានរកឃើញពិតប្រាកដមែន៕
ដោយ៖ មិនា
ប្រភព៖ Geo