Youtube គឺជាគេហទំព័រវីដេអូល្បីឈ្មោះក្នុងពិភពលោក ដែលអ្នកណាៗក៏ស្គាល់ ប៉ុន្ដែ វីដេអូ ដែលទាក់ទាញអ្នកចូលមើលបានរាប់លានលើក គឺជាប្រការដ៏លំបាក។ ទស្សនាវដ្ដី Newsweek
ចុះផ្សាយថា គិតមកដល់ឆ្នាំ ២០១៣ ទំព័រ Youtube របស់ Katy Perry មានអ្នកចូលមើលចំនួន
២៧២លានលើក, ESPN ទាក់ទាញបាន ៣២៨លានលើក, Funny or Die បាន ២៦៦លានលើក។
ប៉ុន្ដែ ថ្មីៗនេះ កុមារម្នាក់ឈ្មោះ Evan អាយុ ៨ឆ្នាំ ដែលជាម្ចាស់ទំព័រ EvanTubeHD និងជាអ្នក
នៅពីក្រោយខ្នងបណ្ដាទំព័រ Youtube តភ្ជាប់ជាមួយនឹងសមាជិករបស់គ្រួសារ បានទាក់ទាញ
អ្នកចូលទស្សនា បានដល់ទៅជាង ២៧២លានលើក ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ គឺស្មើ
នឹងកំពូលតារាល្បីឈ្មោះក្នុងពិភពលោក។
កុមារអាយុ ៨ឆ្នាំនេះ បានធ្វើអ្វីខ្លះ ដើម្បីបានល្បីឈ្មោះដូចខាងលើ? ទំព័រ EvanTubeHD ជំនាញ
ខាងបង្ហោះវីដេអូដែល Evan វាយតម្លៃអំពីល្បីកំសាន្ដអេឡិចត្រូនិក។ ពុករបស់ Evan ជាអ្នកថត
សកម្មភាពវាយតម្លៃរបស់ Evan ហើយបន្ថែម អេហ្វេច ពិសេសៗ ក្រោយមក ជួយឱ្យ Evan
បង្ហោះវីដេអូទាំងនេះ ឡើងទំព័រ Youtube របស់ខ្លួន។ ជួនកាល ក្នុងវីដេអូខ្លះ គេឃើញ ម្ដាយ ឬ
ប្អូនស្រីរបស់ Evan ដើរតួជាភ្ញៀវពិសេសរបស់ Evan ។
ជោគជ័យរបស់ Evan ពិតជារឿងចៃដន់មួយ ដែលមានការតាក់តែងដ៏គួរឱ្យចាប់អារម្មណ៍ ហើយ
វាបានកើតឡើង កាលពីប៉ុន្មានឆ្នាំមុន ដែលនៅពេលនោះ Evan និងពុករបស់ខ្លួន បានថតវីដេអូ
វាយតម្លៃទៅលើឧបករណ៍លេងកំសាន្ដ Angry Birds ដែលធ្វើអំពីដីឥដ្ឋ។ Jared ដែលជាពុករបស់
Evan ថ្លែងថា ៖ “ដំបូងឡើង យើងគិតថា វាគ្រាន់តែជាល្បែងកំសាន្ដមួយ ប៉ុន្ដែ នៅពេលវីដេអូ
មានអ្នកចូលមើលដល់ ១លានលើក ទើបយើងមើលឃើញអំពីសក្ដានុពលរបស់វា។ ចាប់ពីពេល
នោះ យើងបានចាប់ផ្ដើម បង្កើតវីដេអូវាយតម្លៃ ដែលប្រកបដោយការយកចិត្តទុកដាក់ និងផ្ដល់
ព័ត៌មាននានាអំពីផលិតផល ក៏ដូចជាវិធីដែលអាចនាំមកនូវការច្នៃប្រឌិតពីឧបករណ៍កំសាន្ដទាំង
នោះ”។
នៅក្នុងវីដេអូវាយតម្លៃទាំងនោះ Evan បានអធិប្បាយយ៉ាងល្អិតល្អន់ ចាប់ពីការបើកប្រអប់របស់
ឧបករណ៍ រហូតដល់បង្ហាញអំពីវិធីដែលអ្នកអាចធ្វើអ្វីបានខ្លះចំពោះវា។ ក្រៅពីនេះ សម្លេងដ៏គួរ
ឱ្យចង់ស្ដាប់ អធិប្បាយអំពីបណ្ដាឧបករណ៍លេងកំសាន្ដ និងរៀបរាប់ថា តើអាយុប៉ុន្មាន ដែលសម
ស្របនឹងការលេងឧបករណ៍កំសាន្ដ ធ្វើឱ្យទស្សនិកជន មានការពេញចិត្ត។
អាណាព្យាបាលម្នាក់ នៅតំបន់ Arlington រដ្ឋ Virginia ប្រាប់ថា កូនៗរបស់គាត់ មើល EvanTube
HD រាល់ថ្ងៃ ៖ “កូនៗរបស់ខ្ញុំ យល់ថា Evan គឺជាមនុស្សកំប្លែង ហើយចង់រាប់អានកុមារនេះផង
ដែរ។ ពួកគេពិតជាចូលចិត្តបណ្ដាវីដេអូ Angry Bird របស់ Evan ខ្លាំងណាស់”។ ពុករបស់ Evan
ឱ្យដឹងថា បើទោះជាមានឈ្មោះល្បី ប៉ុន្ដែ ការរស់នៅប្រចាំថ្ងៃរបស់ Evan គឺដូចគ្នាទៅនឹងបណ្ដា
កុមារដទៃ។
Jared បន្ដថា ពួកគាត់នឹងមិនបញ្ចេញព័ត៌មានទាក់ទិននឹងអត្តសញ្ញាណ ឬទីកន្លែងរបស់ពួកគេ
កំពុងរស់នៅ ក៏ដូចជាសាលារៀនរបស់ Evan ។ ការដែលទំព័រ Youtube របស់ Evan មានអ្នក
ចូលទស្សនាដ៏ច្រើនបែបនេះ ក៏បានធ្វើឱ្យមានការព្រួយបារម្ភ ពីពុកម្ដាយរបស់ខ្លួន ដោយសារ
តែ Evan នៅតូចពេក ស្របពេលដែលបច្ចេកវិទ្យាបច្ចុប្បន្ន គឺមានភាពងាយស្រួលដល់ក្រុមហែក
ឃើរ លួចយកទិន្នន័យ។
ព្រោះតែមានអ្នកទស្សនាដ៏ច្រើនបែបនេះ ទំព័រ Youtube របស់ Evan បានក្លាយជាប្រភពឃោស
នាពាណិជ្ជកម្មដ៏សំខាន់មួយ ដូច្នេះ ដើម្បីគាំទ្រ និងជួយដល់ទំព័រ Youtube របស់ Evan ទំព័រ
DaddyTube និង MommyTube ក៏ត្រូវបានបង្កើតឡើង។ ពួកគេបានចាប់ផ្ដើមធ្វើការជាមួយក្រុម
ហ៊ុនឯកទេសខាងឃោសនាពាណិជ្ជកម្ម និងផលិត Maker Studio ជាក្រុមហ៊ុនរ៉ាប់រងខាង Toby
Tuner ដែលមានអ្នកចូលមើលចំនួន ២ពាន់លានលើក និង PewDiePie ដែលជាទំព័រមួយនិយាយ
អំពីល្បែងកំសាន្ដ មានអ្នកតាមដាន ចំនួន ១៤,៥លានគណនី។
ពុករបស់ Evan បានថ្លែងថា ក្រុមរបស់ Evan បានពិភាក្សាជាមួយបណ្ដាក្រុមហ៊ុនខាងលើនេះ
ដើម្បីរកកិច្ចព្រមព្រៀងខាងពាណិជ្ជកម្ម និងយីហោ។ ពុករបស់ Evan បន្តថា ៖ “មានប្រភពផ្សាយ
ពាណិជ្ជកម្មចំនួន ២ ដែលបង្ហាញខ្លួន នៅក្នុងវីដេអូនិមួយៗរបស់ Evan ហើយប្រាក់ចំណូលភាគ
ច្រើន គឺបានមកពីផ្ទាំងឃោសនាពាណិជ្ជកម្ម ដែលត្រូវបានក្រុមរបស់ Evan ភ្ជាប់មកជាមួយនឹង
វីដេអូផ្ទាល់”។ ក្រៅពីនេះ YouTube, Google ក៏ទទួលខុសត្រូវ ចំពោះផ្ទាំងផ្សាយពាណិជ្ជកម្មក្នុង
ទំព័ររបស់ Evan ផងដែរ។
ទំព័រ Business Insider ឱ្យដឹងថា បណ្ដាទំព័រ Youtube របស់គ្រួសារ Evan រកប្រាក់បាន ១,៣លាន
ដុល្លារ ក្នុងមួយឆ្នាំៗ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider