ភ្នំពេញ ៖ តារាចម្រៀងពីរដួងគឺកញ្ញា ទេព បូព្រឹក្ស និងតារាចម្រៀងរួមផលិតកម្ម គឺលោក ជី ដេវីត បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាអស់រយៈពេល ២ ឆ្នាំមកហើយ ។ យោងតាមការបង្ហោះរបស់ លោក ជី ដេវីត នៅលើគណនីអុិនស្រ្តាក្រាម បានឲ្យដឹងថា ទេព បូព្រឹក្ស បានទិញខ្សែករ មួយខ្សែ ព្រមទាំងមានទំហំធំមិនធម្មតានោះទេ ។
នៅក្នុងនោះផងដែរ លោក ជី ដេវីត បានភ្ជាប់មកជាមួយនិងចំណងជើងថា "ទឹកចិត្ត ក្តីស្រលាញ់ វាធំធេងជាងកាដូរមានតម្លៃរាប់លានដង អរគុណសម្រាប់រយៈពេលពីរឆ្នាំដែលលើកទឹកចិត្តនិងខំប្រឹងជាមួយបង អរគុណហាន់នី
កាដូរ 2year anniversary
So much love @boprek" ៕
ដោយ ៖ គន្ធា