ភ្នំពេញ ៖ យោងតាមការបង្ហោះរបស់តារាចម្រៀង ពេជ្រ សូលីកា ហាក់មានទំនាស់ជាមួយនឹងបុរសម្នាក់ បានជាកញ្ញាធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមថា "និយាយជាន់កែងខ្លួនអែង ហើយលោកបង
រៀនសូត្រក៏បានច្រើន ថែមទាំងមានគ្រួសារហើយទៀត តែហេតុអីក៏ប្រើខួរក្បាលគិត អន់ជាងក្មេងទៅវិញ
មុននឹងអ្នកអែងហ៊ានហា មាត់ថាគេវាយ៉ាងម៉េច សូមបើកភ្នែកមើលខ្លួនអែងសិនខ្លះផងបានទេ កុំគិតថាខ្លួនធ្លាក់ពីលើមេឃមក លេងអ្នកណាមិនលេង មកលេងចំខ្ញុំខុសហើយ អត់ដែលចាញ់ទេ ព្រោះបើអ្នកអែងមិនអោយតម្លៃខ្ញុំទេ អ្នកអែងស្មានហ៎?" ។
ម្ចាស់ហាងបាយអូនអ៊ូករូបនេះ បន្ថែមទៀតថា "ថាខ្ញុំគោរពអោយតម្លៃអ្នកអែងដូចមុន ខ្ញុំអត់ទៅទាមទារអ្វីពីអ្នកអែងទេ ព្រោះអ្នកអែងក៏នៅក្មេង អ្នកអែងនៅជួបមនុស្សជាច្រើនទៅមុខទៀត តែបើនៅតែសណ្ដានចឹង កម្មក៏វាច្រើនដែរ ទុកអោយទេវតាលោកមើលដោយខ្លួនលោកចុះ អើយអាណិតគ្នាដែរ ខួរក្បាលខូចអស់
Team #មនុស្សសម័យថ្មី
Team #highshow
Team #BrandBrandវាម៉េចចុះ?
មិនមែនលំៗ យកមុខឯណា
ខាំពីក្រោយខ្នងខុសមនុស្សហើយ" ៕
ដោយ ៖ គន្ធា