CamNews

ប្លែកៗ 

ក្រុមអ្នកស្រាវជ្រាវ បង្ហាញនូវសត្វប្រចៀវចម្លែកបំផុត មានមុខដូចខ្លាំឃ្មុំ

 
ស៊ូដង់៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ​ផ្នែកសត្វព្រៃ នៃប្រទេសស៊ូដង់ កាលពីពេល
ថ្មីៗនេះថា  ពួកគេបានស្វែងរកឃើញអំបូរសត្វប្រចៀវម៉្យាង  ដែលមានមុខមាត់ដូចសត្វខ្លា
ឃ្មុំ(Panda)​ អញ្ចឹង។



លោក DeeAnn Reeder ជាអ្នកស្រាវជា្រវ ដែលបានធ្វើដំណើរពីសាកលវិទ្យាល័យ Bucknell
សហរដ្ឋអាមេរិក បាននិយាយថា  សត្វប្រចៀវដែលមានលក្ចណៈចម្លែកបែបនេះ ត្រូវបានរក
ឃើញនៅក្នុងតំបន់ព្រៃក្រាស់មួយកន្លែង នៅប៉ែកខាងត្បូង នៃប្រទេសស៊ូដង់។



លោក DeeAnn និងក្រុមការងារ

ខ្លាឃ្មុំ Panda

លោក DeeAnn បានបញ្ចាក់ថា សត្វប្រចៀវនេះ គឺមានរូបរាងដូចទៅនឹងប្រចៀវយើងធម្មតា
អញ្ចឹង ប៉ុន្ដែវាគ្រាន់តែប្លែកត្រង់មុខវាប៉ុណ្ណោះ។ ប៉ុន្មានថ្ងៃនេះទៀតសោត ក្រុមអ្នកស្រាវ បាន
រកឃើញអំបូរសត្វប្រចៀវនេះ    ត្រឹមតែ២​ ឬ៣  ក្បាលប៉ុណ្ណោះ។  លោកបានបន្ថែមថាដើម្បី
អោយកាន់តែជ្រាបច្បាស់ អំពីរូបរាងពិតនៃសត្វប្រចៀវនេះ   ក្រុមការងារទាំងអស់ នឹងខិតខំ
ប្រឹងប្រែងស្រាវជ្រាវបន្ដទៀទៀត៕

ដោយ៖ ណារិន្ទ
ប្រភព៖ research


Tags: unbelievable bat Sudan