CamNews

ប្លែកៗ 

កំពុងប្រកួតតៃក្វាន់ដូ កីឡាករគាំងបេះដូងស្លាប់ នៅលើទីលាន (Video Inside)

អេហ្ស៊ីប ៖ ការប្រកួតកីឡាតៃក្វាន់ដូមួយ កាលពីពេលថ្មីៗកន្លងទៅ នៅក្នុងប្រទេសអេហ្ស៊ីប បានធ្វើ ឲ្យមានការ ភ្ញាក់ផ្អើលជាខ្លាំង ដោយសារមានកីឡាករមួយរូប បានគាំងបេះដូងស្លាប់ នៅលើទីលាន តែម្តង ពេលកំពុងប្រកួត។

កីឡាកដែលបានស្លាប់នៅលើទីលាននោះ មានឈ្មោះថា Seyithan Akbalik អាយុ២១ឆ្នាំ ជាកីឡាករ តៃក្វាន់ដូ មកពីប្រទេសតួគី បានចូលរួមក្នុងកម្មវិធី ដោយប្រកួតជាមួយនឹងកីឡាក មកពីប្រទេស ស្លូវ៉ាគី។ ខណៈកំពុង ធ្វើការប្រកួតកីឡាក Seyithan Akbalik ក៏បានគាំងបេះដូង ស្លាប់នៅលើទីលាន ដោយគ្រូពេទ្យមិនអាចធ្វើការ ជួយសង្គ្រោះបាន៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable Strange រឿងប្លែកៗ មិនគួរឲ្យជឿ