ថ្មីៗនេះកាសែតរបស់ចិនដ៏ល្បី ដែលមានឈ្មោះថា Home Apple Daily បានចុះផ្សាយព័ត៌មាន
ទិន្នន័យមួយ អំពីតារាចំរៀងរបស់តៃវ៉ាន់ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ។ អ្វីដែលទស្ស-
និកជនភ្ញាក់ផ្អើលនោះគឺ តារាចំរៀងដ៏ល្បី Jay Chou មិនស្ថិតនៅលេខ ១ឡើយ ។
លើកនេះតារាដែលជាប់ឈ្មោះថា មានទ្រព្យសម្បត្តិច្រើនជាងគេនោះគឺ Show Luo យកលេខ
១ និង Jolin Tsai យកលេក ៣ ចំណែក Jay Chou វិញធ្លាក់ទៅលេខ ៣ ។ Luo កាលពីឆ្នាំមុន
មានការផ្សាយពាណិជ្ជកម្ម ១៧ ដងធ្វើជាអ្នករៀបចំកម្មវិធី ៣០ ដងនិងធ្វើជាពិធីករអ្នកតំណាង
១០ ដង សរុបមកទទួលបានប្រាក់ចំណូលរហូតដល់ទៅ ៦១១ លានដុល្លារតៃវ៉ាន់ ។
បន្ទាប់ពី Luo គឺតារាចំរៀងស្រី ដែលមានឈ្មោះបោះសំលេងជាយូរណាស់មកហើយគឺ Jolin
Tsai ។ Jolin ឆ្នាំមុនទទួលប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ១៦ ដងនិងចូលរួមកម្មវិធីធំៗ
៣៦ កម្មវិធីដែលបង្ហើតប្រាក់ចំណូលបាន ៥៨៧ លានដុល្លារតៃវ៉ាន់ ។
ចំណែកតារាចំរៀងដ៏ល្បីរបស់តៃវ៉ាន់ ដែលគេបានសង្ឃឹមថា ជាតារាចំរៀងដែលនឹងជាប់លេខ
១ វិញនោះបែជាមិនជាប់ទៅវិញនោះគឺ Jay Chou ដែលរកបានប្រាក់ចំណូល ៥៥៩ លានដុល្លារ
តៃវ៉ាន់ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14