ទាំង Russia ទាំងអាមេរិក សុទ្ធសឹងតែមានស្ថានីយអវកាសផ្ទាល់ខ្លូននៅលើលំហរអាកាសហើយ
វាបានចោទជាបញ្ហាមួយធំចំពោះការដឹកជញ្ជូនសម្ភារៈផ្សេងៗពីផែនដីទៅកាន់ស្ថានីយអវកាស ព្រោះ
គេត្រូវចំណាយប្រាក់ប្រមាណជាង ១៦៧០០ $ សម្រាប់ការដឹកជញ្ជូនរបស់របរទម្ងន់ ១ គីឡូក្រាមពី
ផែនដីទៅទីអវកាស។
ដោយសាហេតុនេះហើយទើបគេសម្រេចចិត្តបង្កើតស្ថាប័នមួយឡើងដែលគេបានដាក់ឈ្មោះហៅ
ថា International Space Elevator Consortium ហៅកាត់ថា ISEC ក្នុងគោលបំណងសិក្សាអំពីការ
សាងសង់ជណ្ដើរយន្តឡើងទៅកាន់ទីអវកាស សាងសង់់ដើម្បីជាផ្លូវដឹកជញ្ជូនរបស់របរ ក៏ដូជជាដឹក
អវកាសយានិក ដើម្បីឡើងទៅកាន់អវកាស ព្រោះតែការដឹកជញ្ជូនតាមយានអវកាសវាថ្លៃពេក។
ជណ្ដើរយន្តអវកាសនេះត្រូវបានគេសិក្សាក្នុងប្រវែង ១០០,០០០ គីឡូម៉ែត្រពីផែនដីទៅកាន់ស្ថានីយ
អវកាសអន្តរជាតិ។ វាគ្រាន់តែជាការស្រមើស្រមៃសិនតែប៉ុណ្ណោះ តែប្រសិនបើវាអាចក្លាយជាការពិត
នោះវានឹងអាចបន្ថយចំណាយបានច្រើន ដោយក្នុងនោះគេរំពឹងថាប្រសិនបើជណ្ដើរនេះ ពិតជាអាច
ធ្វើទៅរួចបានមែននោះ ការដឹកជញ្ជូននឹងត្រូវចំណាយអស់ប្រមាណជាង ១០០ ដុល្លា ក្នុងមួយគីឡូ
ក្រាម។ ចំណែកឯបញ្ហាធំរបស់កម្មវិធីនេះគឺ គេនៅសិក្សាមើលថា តើត្រូវសាងសង់វាដោយរបៀបណា
បើផែនដីវិលបែបនេះនោះ?
ដោយ៖ ម៉ូកា
ប្រភពពី៖ BBC