កាលពីម្សិលមិញ Camnews ទទួលបានដំណឹង ពីរូបភាពរបស់កំពូលតារាបាល់ទាត់ Messi
នៅជាមួយស្រីផ្សេង ដែលមិនមែនជាប្រពន្ធរបស់ខ្លួន ដែលធ្វើពិភពបាល់ទាត់ រង្គោះរង្គើជា
ខ្លាំង ទាក់ទងដល់ Messi ទទលបានការរិះគន់យ៉ាងខ្លាំង ។ តែថ្ងៃនេះ Messi បាននិយាយថា
រូបមួយសន្លឹកនោះ គឺក្លែងក្លាយទេ ហើយក៏មានអ្នកកាសែតមួយរួប បានអះអាងថា វាជារូប
កាត់ត ។
រូបដែល Messi អោបក្រសោបជាមួយ ស្រីផ្សេងដែលមិនមែន ជាភរិយា ត្រូបានគេចុះផ្សាយ
ដាក់លើក្របទំព័រមុខ ទស្សនាវដ្ដី Pronto ដែលជាទស្សនាវដ្ដីរបស់ អាហ្សង់ទីន ។ Messi បាន
បដិសេធយ៉ាងអហង្កាថា គាត់មិនបានអោប ជាមួយស្រីណាមួយឡើយ ពេលដែលទៅទាត់
បាល់ សប្បុរសធម៌នៅអាមេរិចនោះ ។ ក្រោយមក អ្នកជំនាញខាងកាត់តរូបភាពម្នាក់ ដែលជា
ជាងថតរូប សំរាប់ព័ត៌មានកីឡា បានបញ្ជាក់ថា រូបនេះពិតជាក្លែងក្លាយមែន ។
អ្នកជំនាញលោក Miguel Morenatti និយាយថា រូបទី ១ ដែល Messi អោបនារីម្នាក់នោះ គឺកាត់
មុខពីចំហៀងរបស់ Messi ពេលឈរម្នាក់ឯង ។ ចំណែករូបទី ២ ដែល Messi ឈ្ងកមុខលើដើម
ទ្រូងរបស់នារីម្នាក់នោះ គឺកាត់ចេញពីរូបថតមួយសន្លឹក ដែល Messi ឈ្ងកមុខជាមួយ កូនប្រុស
របស់ Messi ។
ដោយសារការបញ្ជាក់មួយនេះ អាចជួយអោយ Messi ទទួលភាពស្អាតស្អំ និង សប្បាយចិត្តមក
វិញ ហើយរឿងក្នុងគ្រួសារ ក៏មិនអាចកើតឡើងបានដែរ ៕
ដោយ ៖ កុសល
ប្រភព ៖ k14,voxxi