CamNews

កីឡាអន្តរជាតិ 

Messi បន្ត​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន Adidas គ្រា​ដែល​កិច្ច​សន្យា​នៅ Barcelona ផុត​កំណត់​​ឆ្នាំ​.

(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធលំដាប់លេខ១ ពិភពលោក Lionel Messi បានព្រមព្រៀងចុះកិច្ចសន្យាបន្ថែម ទៀតជាមួយក្រុមហ៊ុនផលិតស្បែកម៉ាក Adidas ស្របពេលដែលកិច្ចសន្យាថ្មីនៅក្នុងក្លឹប FC Barcelona កំពុងស្ថិតក្នុង ការពិភាក្សាគ្នានៅឡើយ មុនពេលកិច្ចសន្យាចាស់នឹងអស់សុពលភាពនៅឆ្នាំ២០១៨ ខាងមុខ។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា ម្ចាស់ជើងឯកពានបាល់មាសពិភពលោក Ballon d’Or ៥សម័យកាល ជនជាតិអាហ្សង់ទីន នឹងអស់សុពលភាពកិច្ច សន្យាចាស់របស់គេនៅឆ្នាំក្រោយ ហើយកិច្ចសន្យាថ្មីក៏មិនទាន់ត្រូវបានបន្តឡើយ ក្រោយពីជួបជជែកគ្នាជាច្រើនខែមក នេះ។

ទន្ទឹមគ្នានោះ គ្រូបង្វឹក Barcelona លោក Luis Enrique បានស្នើសុំឲ្យកីឡាករវ័យ២៩ឆ្នាំខាងលើនេះបន្តនៅពហុកីឡដ្ឋានទៀត ព្រោះថា Messi ជាកីឡាករដែលមានសមត្ថភាពខ្ពស់ និងតែងតែជាជម្រើស ១១នាក់ដំបូងជានិច្ច។

គិតរហូតមកទល់នឹងពេលនេះ Messi បានចូលលេងឲ្យក្លឹប FC Barcelona បាន ៥៦៤ប្រកួត ដោយស៊ុតបញ្ចូលទី សរុបបានចំនួន ៤៨៧គ្រាប់ ក្នុងនាមជាកីឡាករយុវជននៅក្នុងក្លឹបដែលស្ថិតនៅតំបន់ Catalan របស់អេស្ប៉ាញមួយនេះ តាំងពីឆ្នាំ២០០០មក៕

While he works out terms with Barcelona, Lionel Messi has  committed again to adidas

Messi's contract at Barcelona runs out in 2018 but he is yet to sign an extension

At Barca the 29-year-old (right) has won five Ballons D'Or and four Champions League trophies

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Messi