(ភ្នំពេញ)៖ «ខ្ញុំបាទសូមជំរាបជូន ដល់បងប្អូនមិត្តFacebook ទាំងអស់ឲ្យបានជ្រាបថា ខ្ញុំបាទនឹងដើរលក់ស្ករគ្រាប់ តាមហាងមួយចំនួនក្នុងរាជធានីភ្នំពេញ ប្រធានបទ" ស្ករគ្រាប់សិល្ប:" ដើម្បីយកថវិកាដែលបានពីការលក់ស្ករគ្រាប់នោះ មកជួយសិល្បករចាស់ៗ ដែលកំពុងមានជំងឺបាត់បង់សមត្ថភាព ក្នុងកាសម្តែងខ្វះខាតជីវភាព ជីវភាពក្រីក្រ។ នេះជាការលើកឡើង របស់លោក អ៊ីម ជីវ៉ា នារសៀលថ្ងៃទី០២ ខែកុម្ភៈ នេះ។
តារាសម្តែងប្រុសល្បីឈ្មោះ ទាំងសិល្បៈ និងការងារសង្គមលោក អ៊ីម ជីវ៉ា បានបញ្ជាក់ថា«ដោយលើឃើញពីភាពលំបាក របស់សិល្បករចាស់ៗមួយចំនួន កំពុងត្រូវការថវិកា ជាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ខ្ញុំនឹងដើរលក់ស្ករគ្រាប់តាមហាង ដើម្បីប្រមូលថវិកាដែលបានមកទាំងអស់ យកទៅជួយដល់ពួកគាត់ ដែលជួបការលំបាក នៅក្នុងជីវភាពប្រចាំថ្ងៃ »។
ជាមួយគ្នានេះលោក អ៊ីម ជីវ៉ា បានបញ្ជាក់ថា «ការដើលក់ស្ករគ្រាប់តាមហាងនានា ក្នុងរាជធានីភ្នំពេញក៏មានវត្តមានតារាល្បីៗមួយចំនួន ដើរលក់ស្ករគ្រាប់ផងដែរ ហើយការលក់ស្គរគ្រាប់ នឹងចាប់ផ្តើមក្នុងសប្តាហ៍នេះ រយៈពេលនៃការដើលក់ស្ករគ្រាប់មានតែ៥តែប៉ុណ្ណោះ។ ចំពោះសិល្បករ ឬបងប្អូនមិត្តFacebook មួយចំនួន ក៏អាចចូលរួមការដើលក់ស្គរគ្រាប់នេះបានដែរ ដើម្បីជួយសិល្បករចាស់ជរា ក្នុងសកម្មភាពមនុស្សធម៌ទាំងអស់គ្នា។ ខ្ញុំបាទសង្ឃឹមថា បងប្អូនទាំងអស់នឹងជួយគាំទ្រ»៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី