CamNews

តារា 

តិចមើលអត់ស្គាល់ !! រូបថតដ៍កម្រ របស់តារាល្បី ១ ដួងកាលពីអាយុ ៦ ឆ្នាំ មិនមែនអន់ណា

ព័ត៌មានកំសាន្ត ៖ តារាល្បីរូបសង្ហា លោក Nadech Kugimiya​ ត្រូវបានម្តាយបង្កើតរបស់ខ្លួនទម្លាយរូបថតកាលពីកុមារភាព តាំងពីលោកមានអាយុទើបតែ ៦ ឆ្នាំម្ល៉េស ។ 

លោក Nadech Kugimiya​ ដែលជាកូនទោលនៅក្នុងគ្រួសារ ត្រូវបានម្តាយរបស់លោកយក រូបថតកាលពីលោកទើបតែមានអាយុ ៦ ឆ្នាំមកធ្វើការប្រៀបធៀបជាមួយនិង រូបថតពេលដែលគាត់មានអាយុ ២៣ ឆ្នាំ កាលពីថ្ងៃទី ២៥ខែ​សីហានេះ ។​

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសថៃ លោក Nadech Kugimiya​ នាពេលបច្ចុប្បន្ននេះលោក មានអាយុ ២៤ ឆ្នាំ ហើយលោកគឺជាកូនទោល នៅក្នុងគ្រួសារ ។ 

ក្រោយពីបានបែកធ្លាយរូបថតដ៍កម្រនេះហើយ មានមតិយោបល់ជាច្រើនរបស់អ្នកគាំទ្របានថ្លែងពាក្យសម្តីដូចៗគ្នាថា មិនថាកាលពីមុន ឬ ពេលនេះទេ គឺលោក Nadech Kugimiya នៅតែស្រស់សង្ហាដដែល ។

ទស្សនិកជនប្រហែលជាទទ្ទឹងរង់ចាំយូរណាស់ហើយ ដូច្នេះពេលនេះ Camnews នឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរូបថតដ៍កម្រនេះ ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Nadech Kugimiya