CamNews

តារា 

ជិវិតគូរបស់តួចិត្តអាក្រក់និងដណ្តើមប្រុសរូបនេះ ការពិតប្រៀបដូចជា.....

ព័ត៌មានកំសាន្ត ៖ តារាស្រីថៃដែលតែងតែសម្តែងតួឈ្នានីន និងដណ្តើមប្រុសនាង Noey Chotika គឺជាតារាស្រីថៃដែល្បីឈ្មោះ ដែលមានរូបសម្រស់ស្អាត ។ ហើយនាងត្រូវបានគេដឹងថា នៅក្នុងជីវិតពិតនាងគឺជានារីកំពូលសំណាង ដែលទើបនឹងរៀបការនឹងស្វាមីល្អហើយជាអ្នកមានទៀត ស្វាមីរបស់នាងស្រលាញ់ថ្នាក់ថ្នមនាង ហើយថែមទាំងរៀបគំរោងថា ឆ្នាំក្រោយនឹងយកកូនស្របពេលដែលស្វាមីនាងក៏ចង់បានកូនម្នាក់ជាយូរណាស់មកហើយដែរ ។

ដោយយោងតាមការរៀបរាប់របស់គេហទំព័រ kapook ​បានឲ្យដឹងថា នាង Noey Chotika បានរៀបការជាមួយសេដ្ឋីប្រាក់លានម្នាក់ ហើយគាត់គឺជាសង្សាររបស់នាង ដែលស្រលាញ់គ្នាអស់រយៈពេលជាង ៦ ឆ្នាំមកហើយ មុនពេលចាប់ដៃគ្នាចូលរោងការ ។

គូរស្វាមីភរិយាដែលផ្អែមល្ហែម មានសុភមង្គល មើលទៅធ្វើឲ្យទស្សនិកជនមានការច្រណែន និងស្ងើចសសើរគ្រប់គ្នា ហើយអ្នកទាំងពីរក៏បាននិយាយថា ឆ្នាំក្រោយនេះនឹងយកកូនម្នាក់ថែមទៀតផង ។ 

នាង Noey chotika បានបន្ថែមថា "ក្រោយពីរៀបការហើយក៏យល់ថា មានសេចក្តីសុខរស់នៅចុះសំរុងគ្នាបានល្អ ហើយខ្លួនខ្ញុំផ្ទាល់ចង់បានកូនម្នាក់ព្រោះការងារក៏ធូរស្រាលជាងមុន ចំណែកខាងស្វាមីខ្ញុំវិញគឺគាត់ចង់បានមកយូរណាស់ហើយទើបយល់ព្រមគ្នា ប៉ុន្តែពេលនេះចង់នាំគ្នាដើរលំហែរកាយជាមុនសិន ក្រែងឆ្នាំក្រោយយកកូនខានបានដើរលេង" ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Gossipstar


Tags: Noey chotika Mark prin Kimberly