ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធវ័យក្មេង របស់ Liverpool ត្រូវបាន ក្រុម Man City យល់ព្រម ទិញយកជាផ្លូវការហើយ ក្នុងតម្លៃខ្លួនរហូតដល់ទៅ ៤៩ លានផោន ។
ខ្សែប្រយុទ្ធវ័យក្មេងរបស់ Liverpool ឈ្មោះថា Raheem Sterling ដែលមួយរយៈមុន បានធ្វើឲ្យកក្រើក សង្គមទីផ្សារកីឡាករនោះ បានត្រូវ ក្លឹបធំក្នុង Premier League ដូចគ្នាគឺ Man City ទិញយកហើយ ក្នុងតម្លៃខ្លួន រហូតដល់ទៅ ៤៩ លានផោន ខណៈដែលតម្លៃនេះគឺជាតម្លៃដែលថ្លៃបំផុត ជាប់លំដាប់ថ្នាក់លេខ ២ បន្ទាប់ពី Garath Bale ក្នុងចំណោមកីឡាករ នៅចក្រភពអង់គ្លេសទាំងអស់ ។
Raheem Sterling គឺមានប្រវត្ដិធ្លាប់បានសុំការអនុញ្ញាត ចាកចេញពី Liverpool ជាច្រើនដងរួចមកហើយ ប៉ុន្ដែក្នុងស្ថានភាពក្រុម ថ្នាក់ដឹកនាំមិនមានការអនុញ្ញាតដែរ ហើយផ្ទុយទៅវិញ ក្រុមមានតែបញ្ចុះបញ្ចូល ទទួចឲ្យបន្ដកិច្ចសន្យាថ្មីទៀត ក្នុងក្រុម។ ហើយរហូតមកទល់ពេលនេះ ប្រភពព័ត៌មានបានបន្ដទៀតថា ការផ្ទេរចេញរបស់ Raheem Sterling ទៅកាន់ក្លឹបថ្មី មានកីឡាករមួយចំនួន ក៏មិនពេញចិត្ដផងដែរ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី