CamNews

តារា 

អ្នកដឹកនាំរឿង «Furious 7» ចុះ​កិច្ច​ព្រម​ព្រៀង​ដឹក​នាំ​រឿង​ «Aquaman»

អាម៉េរិក៖ បន្ទាប់ពីដឹកនាំរឿង «Furious 7» បានយ៉ាងជោគជ័យបំផុត លោក Jame Wan ដែលជាអ្នកដឹកនាំរឿងមកពីអាស៊ី សញ្ជាតិអូស្រ្តាលី ដ៏ល្បីល្បាញរូបនេះ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតភាពយន្ត Warner Bros. ក្នុងការដឹកនាំរឿងថ្មី «Aquaman» ដែលគ្រោង នឹងបញ្ចប់ការថត និងចាក់បញ្ចាំងនៅឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសរបស់ Warner Bros. កាលពីថ្ងៃទី០៣ខែមិថុនា ម្សិលមិញនេះ។

ក្រៅពីតំណែងជាអ្នកដឹងនាំរឿង «Aquaman» លោក Jame Wan មានទួនាទីមួយទៀតគឺត្រួតពិនិត្យ និងកែតម្រូវសាច់រឿង ដែលសរសេរ និងរៀបចំឡើងដោយ លោក Kurt Johnstad ម្ចាស់ពានរង្វាន់ Saturn Award for Best Writing ។ ដោយឡែក Warner Bros. សង្ឃឹមជឿជាក់ថា រឿង «Aquaman» ដែលសាច់រឿងផ្អែកទៅតាមរឿងនិទានបែបរូបភាព (Comic book) នឹងអាចប្រជែងយកឈ្នះ រឿង «The Avenger: Age of Ultron» របស់ Marvel Studios ទៅទៀត ៕

លោក Jame Wan បាននឹងកំពុងក្លាយជាអ្នកដឹកនាំរឿង ដែលត្រូវបានចាប់អារម្មណ៍ខ្លាំង ពីបណ្តាក្រុមហ៊ុនផលិតភាពយន្តល្បីៗ ក្នុងពិភពហូលីវូត ក្រោយពេលដែលលោកបានដឹកនាំរឿង «Furious 7» បានយ៉ាងជោគជ័យបំផុតនោះ។ រឿង «Furious 7» នេះដែរ គឺទទួលបានការគ្រាំទ្រ យ៉ាងខ្លាំងទូទាំងពិភពលោក និងរកចំណូលបាន ១,៤លានដុល្លារអាម៉េរិក ពីការចាក់បញ្ចាំង៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Westec Hollywood movie Disney Sony Legend Major cineplex Furious 7