CamNews

ប្លែកៗ 

ហួស​ចិត្ត ! បុរស​ម្នាក់ ព្រោះ​តែ​ចង់​រក​ខោ​អាវ​ចាស់ៗ​ ក្នុង​ធុង​សំរាម បែរ​ជា​ផុង​ខ្លួន​ជាប់

(អេស្ប៉ាញ)៖ បុរសម្នាក់ត្រូវបានប៉ូលិស ជួយសង្គ្រោះ បន្ទាប់ពីជាប់ក្នុងធុងសំរាម នៅពេលដែលគាត់ព្យាយាមស្វែងរក ខោអាវចាស់ៗ នៅ​ក្នុងនោះ។ ប៉ូលិសបានចែករំលែក រូបភាពបុរសដែលកំពុងជាប់ខ្លួន ក្នុងធុងសម្រាម ហើយអើតក្បាលចេញក្រៅ ដោយសារចេញមកវិញ លែងរួចប្រហែលជាកន្លះម៉ោង ទើបមានក្រុមកម្មករមកជួយ បើកគម្របឲ្យគាត់ចេញបាន។

ហេតុការណ៍ដ៏​គួរឲ្យហួសចិត្តនេះ កើតឡើងនៅតំបន់ Vistabella បុរសដែលជាប់ក្នុងធុងសំរាមនេះ មានអាយុ៤៨ឆ្នាំ ដោយប៉ូលិសនិយាយថា គាត់ព្យាយាមចូលធុងសំរាមដ៏តូចចង្អៀត ព្រោះតែគិតថា នៅក្នុងនោះមានខោអាវចាស់ៗ ដែលគាត់យកទៅប្រើបាន តែបែរជាផុងខ្លួន ជាប់រើមិនរួច។ រីឯប៉ូលិសបានត្រឹមតែហួសចិត្ត ដោយមិនដឹងថា បុរសរូបនេះចូលក្នុងធុងសំរាម ដ៏តូចយ៉ាងម៉េចនឹងកើត ទើបផុងខ្លួនជាប់បែបនេះ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Vistabella Strange news