ថៃ ៖ ប្រហែលជាមួយសប្តាហ៍មុន តារាសម្តែងប្រុសលោក Ken Phupoom ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា លោកនឹងផុតកុងត្រាជាមួយនិងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ហើយចាកចេញទៅធ្វើជាតារាសម្តែងឯករាជ្យជំនួសវិញ ។
ក្រោយដំណឹងនេះសាយភាយមិនទាន់បានប៉ុន្មានផង តួប្រុសក្នុងរឿង "ព្រះម៉ែនាគី" រូបនេះក៏ស្រាប់តែផ្តល់កិច្ចសម្ភាស៍ជាមួយនិងខាង Nine Entertainment ថា ខ្លួននៅមានកុងត្រាជាមួយនិងកន្លែងចាស់ដដែល ។
ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះគឺ ថ្មីៗនេះបែរជាបែកធ្លាយថា Ken Phupoom មិនអាចសម្តែងរឿងថ្មីដែលមាន Bella Ranee ជាតួសម្តែងគឺរឿង "Song Sanaeha" ។
ប្រភពផ្លូវការដដែលបានបន្តទៀតថា តួប្រុសអាចនឹងផ្លាស់ប្តូរទៅជាលោក Alek Teeradetch ជំនួសវិញ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook