ថៃ ៖ ថ្មីៗនេះលោក Nadech Kugimiya បាននិយាយថា ទំនាក់ទំនងរបស់ខ្លួនជាមួយនិងនាង Yaya Urassaya គឺលើសពីសង្សារទៅហើយ ព្រោះអ្នកទាំងពីរក៏ស្វែងយល់ចិត្តគ្នាជាយូរណាស់មកហើយដែរ ។
ថ្មីៗនេះក៏បានបែកធ្លាយថា តារាប្រុសវ័យ ២៦ ឆ្នាំរូបនេះបានសង្សារថា "Baby" ដែលជាពាក្យស្វីតសម្រាប់ហ្វេនៗព្រោះមិនធ្លាប់លឺអ្នកទាំងពីរហៅគ្នាផ្អែមល្អែមបែបនេះនោះទេ ព្រោះកន្លងមកអ្នកទាំងពីរតែងតែនិយាយថា គ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ ។
តួប្រុសក្នុងរឿង "ព្រះម៉ែនាគី" បន្តទៀតថា ការពិតទៅជាធម្មតាលោកតែងហៅមិត្តស្រីបែបនេះ ប៉ុន្តែក្រៅពីមិត្តជិតដិត មិនមានហ្វេនណាដឹងទេថាលោកហៅ Yaya ស្វីតបែបនេះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook