CamNews

ភាពយន្ត 

ទស្សនាការវិវត្តន៍ នៃបច្ចេកទេស កាត់ត របស់រឿងហូលីវូដ ដែលបានឈ្នះ Oscar ពីឆ្នាំ ១៩៧៧ ដល់ ២០១៣

សព្វថ្ងៃនេះ ដោយសារ បច្ចេកវិទ្យា មានភាពជឿនលឿន ការថតនិង ផលិតភាពយន្ត បានប្រើប្រាស់ បច្ចេកទេស ដ៏អស្ចារ្យ ស្របទៅតាម សម័យកាល ។ ក្នុងឆ្នាំ ១៩២៨ វិទ្យាស្ថាន សិល្បៈនិងវិទ្យា សាស្ត្រ របស់ផលិតកម្ម Motion Picture ត្រូវបានគេទទួលស្គាល់ថា ជាអ្នកមានជំនាញក្នុងបច្ចេកទេស និងការ ប្រើប្រាស់ Effect នៅក្នុងភាពយន្ត ដែលនាំមកជូននូវ ពានរង្វាន់ Best Engineering Effects ទៅក្នុង Oscar ។



នៅក្នុងឆ្នាំ ១៩៧៧ ពានរង្វាន់នេះ ត្រូវបានដូរឈ្មោះ មកជា Best Visual Effects រហូតមកដល់ឥលូវ។ដោយសារតែ ការប្រកាស ពានរង្វាន់ Oscar ជិតមកដល់ ផលិតករ ដែលត្រូវបាន គេស្គាល់យ៉ាង ច្រើនលោក Nelson Carvajal បានផលិតវីដេអូមួយ ដែលសរុបព្រឹត្តិការ ម្ចាស់ពានរង្វាន់ Oscar នៅ​ក្នុងប្រភេទនេះ តាំងតែពីឆ្នាំ ១៩៧៧ ដល់ឆ្នាំ ២០១៣ ។ ម្ចាស់ពានរង្វាន់ ដំបូងបំផុតក្នុងឆ្នាំ ១៩៧៧ គឺបានទៅលើ Star Wars ។ នៅខាងក្រោមនេះ ជាវីដេអូ ដែលទស្សនិកជន អាចទស្សនាបានហើយ ពិចារណា ទាំងអស់គ្នាថា ការវិវត្តន៍ នៃភាពយន្ត ដល់កំរិតណា ។

36 glorious years of his account morphing Hollywood 2


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: movie star actor actress oscar best visual effects